វ៉ាស៊ីនតោន៖ ក្រុមអង្គការសង្គមស៊ីវិលចំនួន២០ នៅថ្ងៃពុធនេះបានសម្តែងការសោកស្តាយ ចំពោះ ការចោទប្រកាន់លោក ចាន់ សាវ៉េតមន្ត្រីសិទ្ធិមនុស្សដ៏ឆ្នើមនៃអង្គការអាដហុក ពីបទជួយដល់ក្រុមអបគមន៍ ដោយបានរួមគ្នាហៅចំណាត់ការរបស់តុលាការ ក្រុងភ្នំពេញថាជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលមួយទសវត្សរ៍ នេះ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយជាភាសាអង់គ្លេសដែលវីអូអេទទួលបាន។
បើតាមដីការបង្គាប់ឲ្យចូលខ្លួនរបស់លោកចៅក្រមស៊ើបសួរ ឆែ វីរៈកាលពីថ្ងៃ៩ ខែសីហា បានបញ្ជាក់ថាលោក ចាន់ សាវ៉េតអាយុ ៤៤ឆ្នាំជាមន្ត្រីស៊ើបអង្កេត ជាន់ខ្ពស់នៃអង្គការអាដហុកត្រូវចូលខ្លួនមកតុលាការនៅម៉ោង៨:៣០នាទីព្រឹក ថ្ងៃ២៤សីហាដើម្បីសួរចម្លើយពីបទទាក់ទងនឹងការផ្តល់ជំនួយដល់ចារីប្រព្រឹត្តនៅរាជធានី ភ្នំពេញ កាលពីខែឧសភាឆ្នាំ ២០១២ បន្ទាប់ពីត្រូវចោទប្រកាន់ កាលពីថ្ងៃ ៧ សីហា។ តុលាការទំនងជាសង្ស័យថាលោក ចាន់ សាវ៉េតមានជាប់ទាក់ទងនឹងការជួយផ្តល់លុយ៣០ម៉ឺនរៀល ផ្តល់ការស្នាក់នៅ២យប់ដល់ក្រុម អ្នកតវ៉ាឬក្រុមអបគមន៍ដីធ្លីរបស់លោក ប៊ុន រដ្ឋាដែលលោក នាយក រដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសជាសាធារណៈ ហើយសួរដល់មន្ត្រីលោកថា តើមន្ត្រីអង្គការ ដែលផ្តល់មធ្យោបាយដល់ក្រុមអបគមន៍ដីធ្លីនោះហៅមកសាកសួរឬនៅ? ។
ចំណាត់ការរបស់តុលាការកើតឡើងក្រោយតែ៤៨ម៉ោងនៃការប្រកាសរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីដើមខែ ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមលោក សួន ប៊ុន សាក់នាយកប្រតិបត្តិនៃអង្គការ ប្រព្រឹត្តកម្មដែលមានអង្គការជាង២០ជាសមាជិកបានអះអាងថារឿងចំណាត់ការ លើសង្គមស៊ីវិលនេះគឺជាការប៉ុនប៉ងដាក់ទោសព្រហ្មទណ្ឌលើក្រុមសកម្មជន អង្គការស្របច្បាប់នានា៖
«ការកោះហៅលោក ចាន់ សាវ៉េត បង្ហាញពីការវាយប្រហារយ៉ាងធ្ងន់ធ្ងរប្រឆាំង នឹងកិច្ចការរបស់អង្គការសិទ្ធិមនុស្សដែលយើងបានឃើញក្នុងមួយទសវត្សរ៍ នេះ»។
ទោះជាយ៉ាងណាក៏ដោយលោកផៃ ស៊ីផានអ្នកនាំពាក្យរបស់ទីស្តីការគណៈ រដ្ឋមន្ត្រី បានអះអាងថាចំណាត់ការរបស់តុលាការធ្វើតាមនីតិវិធីច្បាប់ត្រឹមត្រូវ មិនមានពាក់ព័ន្ធនឹងការជ្រៀតជ្រែករបស់រាជរដ្ឋាភិបាលទេ។
«នេះហើយជានីតិរដ្ឋដែលយើងចង់ឃើញការឆ្លងឆ្លើយឬការតតាំងតាមរយៈតុលាការហ្នឹង។ នេះជារឿងមួយល្អបំផុតសម្រាប់សង្គមប្រជាធិបតេយ្យដើម្បី ជៀសវាងការចោទប្រកាន់ឬសង្ស័យទៅលើជនណាម្នាក់ដែលទទួលបានការដាក់បន្ទុកនោះ»។
ក្រុមសង្គមស៊ីវិលបានអំពាវនាវដល់តុលាការឲ្យស្ថិតនៅឯករាជ្យក្នុងចំណាត់ការ របស់ខ្លួន និងទទូចដល់ស្ថាប័ននីតិប្រតិបត្តិមិនត្រូវលូកដៃក្នុងចំណាត់ការនេះដែរ ដែលពួកគេសង្ឃឹមថាតុលាការនឹងជម្រះបទចោទចំពោះសំណុំរឿងលោក ចាន់សាវ៉េត។
ការចោទប្រកាន់រឿងការតវ៉ាដីធ្លីឬអបគមន៍ដីធ្លីជាពាក្យរបស់អាជ្ញាធរនោះ កើតឡើងនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះកាលពី ខែមេសា។ ការតវ៉ានោះបានធ្វើឲ្យ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ស្លាប់ដោយសារការបាញ់ ប្រហារពីអាជ្ញាធរ។ ជាមួយ គ្នានេះដែរ ការចោទប្រកាន់រឿងពាក្យអបគមន៍នេះបានធ្វើឲ្យមានការចាប់ខ្លួនលោក ម៉ម សូណង់ដូនាយកស្ថានីយវិទ្យុសំបុកឃ្មុំ FM 105 មេហ្គាហឺត ដោយសារការ ឆ្លើយដាក់ថាលោកមានការពាក់ព័ន្ធជាមួយផែនការអបគមន៍ផ្តួលរំលំរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោក ម៉ម សូណង់ដូប្រកែកពីការពាក់ព័ន្ធ ហើយលោក ប៊ុន រដ្ឋាដែលជាមេដឹកនាំពលរដ្ឋធ្វើបាតុកម្មរឿងកម្មសិទ្ធិដីធ្លី នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះក៏បានបដិសេធដែរក្រៅពីអះអាងថាលោកគ្មាន ជាប់ទាក់ទិននឹងអង្គការក្រៅរដ្ឋាភិបាលណាទេនៅពេលទាក់ទងជាមួយវីអូអេ ជាបន្តបន្ទាប់ពីកន្លែងដែលលោកលាក់ខ្លួននៅក្រៅប្រទេស៕