កម្រងរូបភាព៖ កម្ពុជាប្រារព្ធទិវាបេតិកភណ្ឌ
អ្នកទស្សនាថតរូបជាមួយទ្វាររបង ដែលនៅសេសសល់ពីទ្វាររបង ស្ថានទូតបារាំងនៅឆ្នាំ១៩៧៥។ ស្ថានទូតបារាំងគឺជាស្ថានទូតចុងក្រោយ ដែលនៅបើកទ្វារបន្ទាប់ពីថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ហើយបានក្លាយជាកន្លែងទទួលជនភៀសខ្លួនបរទេសប្រមាណ ១០០០ នាក់។ ព្រឹត្តិការណ៍នេះ ត្រូវបានបញ្ចូលជាឈុតឆាក នៅក្នុងរឿង«វាលពិឃាត» និងរឿង«ទ្វាររបង»។ (នូវ ពៅលក្ខិណា/VOA)
បរិវេណស្ថានទូតបារាំង ដែលពោរពេញដោយដើមឈើធំៗ ត្រូវបានបើកឲ្យចូលទស្សនាជាសាធារណៈនៅទិវាបេតិកភណ្ឌ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។ ស្ថានទូតនេះមានឧទ្យានទំហំ ៤,៥ ហិចតា។ (នូវ ពៅលក្ខិណា/VOA)
អ្នកទស្សនាអានផ្ទាំងព័ត៌មានអំពីរុក្ខជាតិបៃតងក្នុងបរិវេណស្ថានទូតបារាំង កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ដែលបើកឲ្យចូលទស្សនាជាសាធារណៈនៅទិវាបេតិកភណ្ឌ។ ស្ថានទូតនេះមានឧទ្យានទំហំ ៤,៥ ហិចតា ដែលមានដើមឈើធំៗជាច្រើន។ (នូវ ពៅលក្ខិណា/VOA)
បុរសវ័យចំណាស់ម្នាក់ អានអក្សរនៅមុខផ្នូរ ក្នុងបរិវេណស្ថានទូតបារាំង កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ដែលបើកឲ្យចូលទស្សនាជាសាធារណៈនៅទិវាបេតិកភណ្ឌ។ (នូវ ពៅលក្ខិណា/VOA)
អ្នកទស្សនា តម្រង់ជួររង់ចាំចូលទស្សនា ស្ថានទូតបារាំងប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ដែលត្រូវជាទិវាបេតិកភណ្ឌ។ (នូវ ពៅលក្ខិណា/VOA)
គេហដ្ឋានឯកអគ្គរាជទូតអង់គ្លេស បានបើកឲ្យចូលទស្សនាជាសាធារណៈ នៅទិវាបេតិកភណ្ឌ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។ ផ្ទះវីឡាមួយនេះ ត្រូវបានសង់ក្នុងអំឡុង ១៩១៥-១៩២៥ ជាផ្ទះថ្មដំបូងបង្អស់ ដែលសង់នៅតាមបណ្ដោយផ្លូវរោងដំរី បច្ចុប្បន្នផ្លូវលេខ ២៤០។ ម្ចាស់ដំបូងបង្អស់គឺ សម្តេចចៅហ្វាវាំង អ៊ី ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស។ អគារដែលមានទម្រង់បែបបរទេស ត្រូវបានប្រើប្រាស់ជានិវេសនដ្ឋានសម្រាប់ឯកអគ្គរាជទូតអង់គ្លេសចាប់តាំងពីឆ្នាំ២០០១ មក។ (នូវ ពៅលក្ខិណា/VOA)
បុគ្គលិកស្ថានទូតអង់គ្លេស ពន្យល់អ្នកទស្សនាអំពីប្រវត្តិនៃ និវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេស ដែលបានបើកឲ្យចូលទស្សនាជាសាធារណៈ នៅទិវាបេតិកភណ្ឌ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។ បើទោះបីជាអគារនេះមានទម្រង់បែបបរទេស ផ្ទៃខាងក្នុងនៃអគារត្រូវបានរចនាតាមបែបស្ថាបត្យកម្មខ្មែរ ដោយបែរមុខទៅទិសខាងកើត ដើម្បីឲ្យមានខ្យល់ធម្មជាតិ អាចចេញចូលបាន។ (នូវ ពៅលក្ខិណា/VOA)
គេហដ្ឋានឯកអគ្គរាជទូតអង់គ្លេស បានបើកឲ្យចូលទស្សនាជាសាធារណៈ នៅទិវាបេតិកភណ្ឌ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។ ផ្ទះវីឡាមួយនេះ ត្រូវបានសង់ក្នុងអំឡុង ១៩១៥-១៩២៥ ជាផ្ទះថ្មដំបូងបង្អស់ ដែលសង់នៅតាមបណ្ដោយផ្លូវរោងដំរី បច្ចុប្បន្នផ្លូវលេខ ២៤០។ ម្ចាស់ដំបូងបង្អស់គឺ សម្តេចចៅហ្វាវាំង អ៊ី ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស។ អគារដែលមានទម្រង់បែបបរទេស ត្រូវបានប្រើប្រាស់ជានិវេសនដ្ឋានសម្រាប់ឯកអគ្គរាជទូតអង់គ្លេសចាប់តាំងពីឆ្នាំ២០០១ មក។ (នូវ ពៅលក្ខិណា/VOA)
អគារធំនៃសាលារាជធានីភ្នំពេញ បើកឲ្យចូលទស្សនាជាសាធារណៈ នៅទិវាបេតិកភណ្ឌ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។ (នូវ ពៅលក្ខិណា/VOA)
បរិវេណខាងក្នុង នៃអគារធំនៃសាលារាជធានីភ្នំពេញ ដែលបានបើកឲ្យចូលទស្សនាជាសាធារណៈ នៅទិវាបេតិកភណ្ឌ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។ (នូវ ពៅលក្ខិណា/VOA)
អ្នកទស្សនាថតរូប ក្នុងបន្ទប់ជំនួបប្រជុំ ក្នុងអគារធំនៃសាលារាជធានីភ្នំពេញ ដែលបានបើកឲ្យចូលទស្សនាជាសាធារណៈ នៅទិវាបេតិកភណ្ឌ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។ (នូវ ពៅលក្ខិណា/VOA)