ភ្នំពេញត្រូវបន្តស្ថិតក្នុងស្ថានភាពបិទខ្ទប់ដល់ដើមខែឧសភា
Your browser doesn’t support HTML5
កាលពីថ្ងៃច័ន្ទ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តវិធានការបិទខ្ទប់ក្រុងនេះ និងក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេល ១ សប្តាហ៍ទៀត ដើម្បីព្យាយាមទប់ទល់នឹងការឆ្លងជំងឺកូវីដ១៩ ដែលកំពុងរាលដាលខ្លាំង រហូតដល់ថ្ងៃទី ៥ ខែឧសភា។ សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ថា បើសិនជាការវិវត្តនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងក្រុងភ្នំពេញ មិនមានភាពប្រសើរឡើង នោះវិធានការដាក់រាជធានីភ្នំពេញ ឲ្យស្ថិតក្នុងស្ថានភាពបិទខ្ទប់នេះ អាចនឹងត្រូវបានបន្តទៀត៕