បទសម្ភាសន៍ VOA៖ ប៉ូលិស​ខ្មែរ-​អាមេរិកាំង​រួមកម្លាំង​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​ក្រោយពី​មរណភាព​លោក​ជីមមី​ អ៊ិន

Your browser doesn’t support HTML5

មរណភាព​របស់​ប៉ូលិស​ខ្មែរ​-អាមេរិកាំង​គឺ​លោកជីមមី​ អ៊ិន​(Jimmy Inn) ដោយត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាលពី​ដើម​ខែ​ឧសភា​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ដែល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ប៉ូលិស​នៅ​ទូទាំង​រដ្ឋ​កាលីហ្វញ៉ា​ចាប់ផ្តើម​រួបរួម​កម្លាំង​គ្នា​ដើម្បី​ជួយ​ឧបត្ថម្ភ​គាំទ្រ​ក្រុមគ្រួសារ​របស់​ពួកគេ​ក្នុង​គ្រា​លំបាក​ឬ​មានអាសន្ន។ លោក​ឌែនី​ គឹម (Danny Kim)​ប៉ូលិស​ស៊ើបអង្កេត​នៃ​ស្នងការ​ប៉ូលិស​ក្រុង​Fresno​ រដ្ឋ​កាលី​ហ្វញ៉ា​បាន​ប្រាប់​លោក​ម៉ែន គឹមសេង​នៃ​វីអូអេ​ក្នុង​បទសម្ភាស​ថា​ការរួបរួម​គ្នា​បង្កើត​ជា​សមាគម​ប៉ូលិស​ខ្មែរ​អាមេរិកាំង​ជា​លើក​ដំបូង​នេះ​ក៏​ដើម្បី​ជួយ​ជំរុញ​ពលរដ្ឋ​ខ្មែរ​ក្នុង​សហគមន៍​ឲ្យ​ស្រឡាញ់​អាជីព​នេះ​និង​មើលឃើញ​វិជ្ជមាន​ដល់​ប៉ូលិស​ផងដែរ។ សូម​លោកអ្នកស្តាប់​បទសម្ភាស​នេះ​ដូចតទៅ៖​