ក្រុមកុលសម្ព័ន្ធរដ្ឋ California សាទរគម្រោងរើទំនប់វារីអគ្គិសនីក្រោយការតស៊ូ២០ឆ្នាំ
Your browser doesn’t support HTML5
សហគមន៍ជនជាតិដើមអាមេរិកាំងនៅតំបន់ប៉ាស៊ីហ្វិកប៉ែកពាយ័ព្យ បានតស៊ូរាប់ទសវត្សរ៍មកហើយ ដើម្បីដកចេញទំនប់វារីអគ្គិសនីដែលសកម្មជនបរិស្ថាននិយាយថាបង្កគ្រោះថ្នាក់ដល់ការផ្លាស់ទីរបស់ត្រីសាល់ម៉ុន។ លោក Matt Dibble នៃVOA បានធ្វើដំណើរទៅដល់ទន្លេ Klamathដែលស្ថិតនៅតាមបណ្តោយព្រំដែនរវាងរដ្ឋ Californiaនិងរដ្ឋ Oregon របស់សហរដ្ឋអាមេរិក ជាទីដែលមានគម្រោងរុះរើទំនប់វារីអគ្គិសនីចំនួន៤។ ក្នុងភាគទី១នៃបទយកការណ៍៤ភាគនេះ លោក Matt Dibble ក្រឡេកមើលយុទ្ធនាការរបស់ពលរដ្ឋដើមអាមេរិកាំង ដើម្បីការពារប្រភពអាហារនិងកេរមរតកវប្បធម៌របស់ពួកគេ។ លោក សាយ មុន្នី ប្រែសម្រួលជូនដូចតទៅ៖