ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​សង្គម​សម័យ​ទំនើប (ភាគ​៣)

  • នុច សារីតា

ព្រះសង្ឃ​មួយ​អង្គ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត។

Your browser doesn’t support HTML5

ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​សង្គម​សម័យ​ទំនើប (ភាគ​៣)


វ៉ាស៊ីនតោន៖ មនុស្ស​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ​រស់​នៅ​ជាមួយ​នឹង​បច្ចេកវិជ្ជា​ទំនើប​ ប្រើប្រាស់​សម្ភារៈ​ទាំង​ខាង​ក្នុង​និង​ខាង​ក្រៅ​ផ្ទះ​ សុទ្ធ​សឹង​ចេញ​ពី​វិទ្យាសាស្ត្រ​ទំនើប​ ដូចជា​ទូរទស្សន៍​ ទូរស័ព្ទ​ កុំព្យូទ័រ ជាដើម។ល។

តើ​ការ​បង្រៀន​របស់​ព្រះ​សម្មាសម្ពុទ្ធនៅ​មាន​ឥទ្ធិពល​លើ​សង្គម​សម័យ​ទំនើប​នេះ​ដែរ​ឬ​ទេ?

តើ​ព្រះសង្ឃ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឬទេ​?

តើ​ព្រះសង្ឃ​គួរ​អនុញ្ញាត្ត​ឲ្យ​ប្រើ​បណ្តាញ​ Facebook​ ដែរ​ឬទេ?​


ព្រះ​តេជគុណ​ វជិរប្បញ្ញោ​ សាន សុជា ជា​ព្រះ​ចៅ​អធិការ​វត្ត​មណីរតនារាម សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ ខេត្ត​ពោធិ៍សាត់ ហើយ​ព្រះ​អង្គ​ក៏​ជា​គ្រូ​អប់រំ​សីលធម៌​អាចារ្យ​ទូទាំង​ប្រទេស​នៃ​ក្រសួង​ធម្មការ​និង​សាសនា​។

​ព្រះ​តេជគុណ​ វជិរប្បញ្ញោ​ សាន សុជា ជា​ព្រះ​ចៅ​អធិការ​វត្ត​មណីរតនារាម​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ ខេត្ត​ពោធិ៍សាត់​ ជា​ធម្មាចារ្យ​សាលាសិក្សា​ ព្រះធម៌​ព្រះ​សមណ​គោតម​នៅ​ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ​ និង​សាលារៀន​ព្រះធម៌​វត្ត​ខេមវ័ន​ ខេត្ត​កំពង់ចាម​ ហើយ​ព្រះ​អង្គ​ក៏​ជា​គ្រូ​អប់រំ​សីលធម៌​អាចារ្យ​ទូទាំង​ប្រទេស​នៃ​ក្រសួង​ធម្មការ​និង​សាសនា។ ព្រះអង្គ​ក៏​ជា​វាគ្មិន​ក្នុង​កម្មវិធី​ព្រះពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​នឹង​សង្គម​នៃ​ក្រសួង​ធម្មការ​និង​សាសនា​ផងដែរ។ ព្រះអង្គ​បាន​និមន្ត​ជា​វាគ្មិន​របស់​កម្មវិធី​ហេឡូ​វីអូអេ​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៣​ ដើម្បី​ឆ្លើយ​បន្ត​ចំពោះ​សំណួរ​ខាង​លើ​នៅ​ក្នុង​ប្រធានបទ​ស្តី​ពី​ «ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​សង្គម​សម័យ​ទំនើប»។

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​សំណួរ​ទាំង​នេះ?​