ប្រេស៊ីល​សម្លឹង​​មើល​ជើង​ឯក​ទី​៦​ទៀត​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក

អ្នក​លក់​ទង់ជាតិ​ប្រេស៊ីល​ម្នាក់​នៅ​ជិត​ពហុកីឡាដ្ឋាន​​នៅ​ក្រុង​ Fortaleza ប្រទេស​ប្រេស៊ីល​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា​ឆ្នាំ​២០១៤។

ក្រុម​កីឡា​ប្រទេស​ប្រេស៊ីល​ (Brazil) នឹង​បើក​ការ​ប្រកួត​ដើម្បី​យក​ពាន​ពិភពលោក​ខាង​កីឡា​បាល់ទាត់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដែល​នឹង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ប្រេស៊ីល​ ក្នុង​ឋានៈ​ជា​ប្រទេស​អ្នក​ទទួល​ភ្ញៀវ​ និង​ជា​ក្រុម​កីឡា​ដ៏​ប៉ិន​ប្រសប់​មួយ​ នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម​កីឡា​ប្រទេស​ក្រូអាស៊ី​ (Croatia)​ ដែល​អ្នក​ធ្វើ​ការ​ទស្សន៍ទាយ​រំពឹង​ថា​ប្រេស៊ីល​នឹង​ទទួល​ជ័យជម្នះ។​

រដ្ឋាភិបាល​ប្រេស៊ីល​បាន​ចំណាយ​ថវិកា​ ១១.៥០០​លាន​ដុល្លារ​ ដើម្បី​ធ្វើ​ការ​រៀបចំ​សម្រាប់​ការ​ប្រកួត​យក​ពាន​ពិភពលោក​នេះ​ ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​ក្នុង​រយៈ​ពេល​មួយ​ខែ​ រួម​មាន​សំណង់​និង​ការ​ជួសជុល​កីឡាដ្ឋានឲ្យ​បាន​ល្អ​ឡើង​នៅ​ក្នុង​ទី​ក្រុង​១២​ ដែល​ត្រូវ​ទទួល​ការ​ប្រកួត​រវាង​ក្រុម​កីឡា​ពី​ប្រទេស​៣២។​

Your browser doesn’t support HTML5

ចំណាប់​អារម្មណ៍​អំពី​ការ​ប្រកួត​កីឡា​បាល់ទាល់​ពិភពលោក


ក្រុម​បាតុករ​មាន​ផែនការ​ធ្វើ​មហាប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​បន្ត​ការ​រិះគន់​របស់​ខ្លួន​ទល់​នឹង​ការ​ចំណាយ​ថវិកា​ ដែល​ពួក​គេ​និយាយ​ថា​ មាន​សេចក្តី​ត្រូវការ​ជា​ចាំបាច់​សម្រាប់​សេវាកម្ម​សង្គមកិច្ច​ឯ​ទៀតៗ​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល។​

ក្រុម​ប្រកួត​ថ្ងៃ​ទី​១២ មិថុនា៖ ក្រូអាស៊ី ទល់​នឹង ប្រេស៊ីល


ការ​ប្រកួត​គ្នា​នឹង​ចាប់​ផ្តើម​ដោយ​ពិធី​បើក​ឆាក​នៅ​ទី​ក្រុង​ សៅ​ ប៉ៅឡូ​ (Sao Paulo)​ មុន​នឹង​ក្រុម​កីឡា​ប្រទេស​ប្រេស៊ីល​ចូល​ប្រកួត​ទល់​នឹង​ក្រុម​កីឡា​ប្រទេស​ក្រូអាស៊ី។​

ក្រុម​កីឡា​ដែល​គេ​រំពឹង​ថា​នឹង​អាច​ឈ្នះ​ពាន​រង្វាន់​ពិភពលោក​នៃ​កីឡា​បាល់​ទាត់​ឆ្នាំ​២០១៤​ នេះ​ មាន​អាហ្សង់ទីន​ (Argentina)​ អេស្ប៉ាញ​ (Spain)​ និង​អាល្លឺម៉ង់​ (Germany)៕​

កាល​វិភាគ​ការ​ប្រកួត​ទាំង​អស់៖