ភ្នំពេញ —
ពលរដ្ឋនៅសហគមន៍បឹងកក់ និងបុរីកីឡាបានបន្តធ្វើបាតុកម្មរបស់ខ្លួនចូលដល់ថ្ងៃទីពីរដើម្បីទាមទារឱ្យក្រុមហ៊ុន និងអាជ្ញាធរអនុវត្តតាមកិច្ចសន្យារបស់ពួកគេ ដោយដើរដង្ហែសំដៅទៅគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីដើម្បីស្នើសូមអន្តរាគមន៍ ប៉ុន្តែត្រូវបានរារាំងដោយកងកម្លាំងប៉ូលិស។
ខណៈដែលការតវ៉ានៅមុខសាលារាជធានីភ្នំពេញពុំមានលទ្ធផល ក្រុមបាតុករដែលរងគ្រោះដោយការបណ្តេញចេញដោយបង្ខំនៅសហគមន៍បឹកកក់ និងបុរីកីឡា នៅរសៀលថ្ងៃអង្គារនេះ បាននាំគ្នាទៅតវ៉ានៅគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដើម្បីស្វែងរកអន្តរាគមន៍ផ្តល់កម្មសិទ្ធិដីធ្លីដែលពួកគេបានរង់ចាំជាច្រើនឆ្នាំមកហើយ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសម្រេចកាលពីឆ្នាំ២០១១កាត់ដីជាង១២ ហិចតាពីតំបន់ជម្លោះពីក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់លោកឧកញ៉ា ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជាដើម្បីចែកជូនប្រជាពលរដ្ឋសហគមន៍បឹងកក់ដែលនៅសេសសល់ពីការបណ្តេញចេញដោយបង្ខំ។
ក៏ប៉ុន្តែរហូតមកទល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញនៅមិនទាន់បានផ្តល់បណ្ណកម្មសិទ្ធិដល់ពលរដ្ឋយ៉ាងហោចណាស់ចំនួន៦៣គ្រួសារទៀតដែលជាមូលហេតុនៃការតវ៉ាជាបន្តបន្ទាប់។
នៅតាមផ្លូវមកកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ក្រុមបាតុករសរុបប្រហែល១០០នាក់ដែលភាគច្រើនជាស្ត្រី ត្រូវបានរារាំងនិងមានការប៉ះទង្គិចជាមួយកងកម្លាំងប្រដាប់អាវុធជាច្រើនកន្លែង មុននឹងទៅដល់ផ្ទះលោកនាយករដ្ឋមន្ត្រី នៅផ្នែកខាងកើតចម្ងាយប្រមាណ១០០ម៉ែត្រ។
ហ្វូងបាតុករបានស្រែកទទួចឱ្យមានអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី។
ក្នុងបាតុកម្មនេះ អ្នកស្រីទេព វនី្ន សកម្មជនដីធ្លីដ៏លេចធ្លោមួយរូបនៅតំបន់បឹងកក់ បានទទួចឱ្យលោកនាយករដ្ឋមន្ត្រីដាក់សម្ពាធលើមន្ត្រីថ្នាក់ក្រោមនិងក្រុមហ៊ុន ឱ្យអនុវត្តតាមអនុក្រឹត្យដែលបានចុះហត្ថលេខាដោយរូបលោកផ្ទាល់។
អ្នកស្រីនិយាយថា៖ «មានអារម្មណ៍ថា ប្រទេសកម្ពុជាគ្មានថ្នាក់ដឹកនាំ គ្មានស្ថាប័នអ្វីទាំងអស់ ព្រោះពេលពលរដ្ឋរងគ្រោះទៅរកស្ថាប័នពាក់ព័ន្ធគឺគ្មានចំណាត់ការនិងដំណោះស្រាយ។ ចំណែកឯតុលាការវិញ មានតែដាក់សម្ពាធបន្ថែមទៅលើពលរដ្ឋរងគ្រោះតាមការបញ្ជារបស់មន្ត្រីពុករលួយមួយចំនួន។ ចំណែកឯរដ្ឋាភិបាលវិញ អនុក្រិត្យរបស់គាត់ ដែលជាអាយុជីវិតរបស់ពួកខ្ញុំនៅតំបន់បឹងកក់ បែរជាត្រូវមន្ត្រីថ្នាក់ក្រោមយកទៅជាន់ឈ្លីនឹងបាតជើង ធ្វើឱ្យនាយករដ្ឋមន្ត្រីអាប់មុខអាប់មាត់»។
សាលារាជធានីភ្នំពេញបានសន្យាថា នឹងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋដែលនៅសេសសល់ពីការបណ្តេញចេញនៅមុនពេលបោះឆ្នោតនៅខែនេះ។ប៉ុន្តែក្រុមប្រជាពលរដ្ឋលើកឡើងថា រហូតមកទល់ពេលនេះសាលារាជធានីភ្នំពេញនៅតែមិនទាន់បានអើពើអំពីបញ្ហានេះទេ។
កាលពីម្សិលមិញ អាជ្ញាធរបានធ្វើការបង្ក្រាបដោយហិង្សាទៅលើហ្វូងបាតុករធ្វើឱ្យស្ត្រីម្នាក់របួសធ្ងន់ និងម្នាក់ទៀតរលូតកូន។
ពួកបាតុករថ្លែងថា ពួកគេនឹងបន្តធ្វើការតវ៉ារហូតទាល់តែទទួលបានដំណោះស្រាយសមរម្យ។
លោកសៀ ភិរម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ថ្លែងថា ប្រសិនបើនៅតែមិនមានដំណោះស្រាយសម្រាប់ពលរដ្ឋរងគ្រោះនោះទេ វាអាចនឹងនាំឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោកហ៊ុន សែនមុនការបោះឆ្នោតនៅខែនេះ។
លោកនិយាយថា៖ «ប្រសិនបើអាជ្ញាធរ ឬក្រុមហ៊ុនមិនព្រមអនុវត្តតាមអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រីទេ ខ្ញុំគិតថា ការតវ៉ារបស់អ្នកបឹងកក់និងបុរីកីឡាអាចធ្វើឱ្យប៉ះពាល់ដល់សន្លឹកឆ្នោតរបស់គណបក្សកាន់អំណាច»។
វីអូអេសំឡេងសហរដ្ឋអាមេរិចបានព្យាយាមទាក់ទងលោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ប៉ុន្តែទូរស័ព្ទរបស់លោករោទិ៍ដោយគ្មានអ្នកទទួល៕

Your browser doesn’t support HTML5