លោក Blinken សម្ដែងនូវសាមគ្គីភាពរបស់អាមេរិកចំពោះអ៊ីស្រាអែល ហើយព្រមានប្រទេសដទៃមិនឲ្យវាយប្រហារ

  • Cindy​ Saine​

Your browser doesn’t support HTML5

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលដើម្បីបង្ហាញនូវសាមគ្គីភាពនិងការគាំទ្រចំពោះប្រទេសនេះ ខណៈដែលអ៊ីស្រាអែលកំពុងឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែនដែលបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាស់។ លោក Blinken កំពុងតែជួបប្រជុំជាមួយនឹងក្រុមមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលដើម្បីសួរនាំពីតម្រូវការរបស់អ៊ីស្រាអែល ខណៈដែលអ៊ីស្រាអែលកំពុងព្យាយាមរំដោះចំណាប់ខ្មាំងដែលត្រូវបានក្រុមហាម៉ាស់ចាប់យកទៅ និងដណ្ដើមការកាន់កាប់ព្រំដែនរបស់ខ្លួននៅជាប់តំបន់ Gaza មកវិញ ក៏ដូចជាកម្ទេចសមត្ថភាពប្រតិបត្តិការរបស់ក្រុមហាម៉ាស់ផងដែរ។ អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់ផ្នែកការទូតរបស់ VOA អ្នកស្រី Cindy Saine រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕ (កំណត់ចំណាំ៖ យើង​ខ្ញុំ​សូម​ជម្រាប​ថា វីដេអូ​នេះ​មាន​រូបភាព​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍។)