លោក Biden៖ យើងគាំទ្រអ៊ីស្រាអែលបន្ទាប់ពីការវាយប្រហារភេរវកម្មនៅចុងសប្តាហ៍
Your browser doesn’t support HTML5
ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃអង្គារថា «យើងគាំទ្រអ៊ីស្រាអែល» ហើយថា លោកនឹងស្នើឱ្យសភាចាត់វិធានការបន្ទាន់ដើម្បីបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស់បានវាយប្រហារអ៊ីស្រាអែលកាលពីចុងសប្តាហ៍ ដោយបានសម្លាប់មនុស្សជាង ១.០០០នាក់ រួមទាំងជនជាតិអាមេរិកយ៉ាងតិច ១៤ នាក់។ ក្រុមអ្នកវិភាគនិយាយថា លទ្ធភាពដែលជនជាតិអាមេរិកកំពុងត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននោះ ធ្វើឱ្យមានភាពស្មុគស្មាញដល់ស្ថានភាព។ អ្នកស្រី Anita Powell នៃ VOA រាយការណ៍ពីសេតវិមាន។ លោក ចាប ចិត្រា ប្រែសម្រួលដូចតទៅ៖