លោក Biden៖ សហរដ្ឋអាមេរិកនឹងមិនប្រយុទ្ធក្នុងសង្គ្រាមស៊ីវិលរបស់អាហ្វហ្គានីស្ថានទេ
Your browser doesn’t support HTML5
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកលែងមានកាតព្វកិច្ចនៅក្នុងការប្រយុទ្ធក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសអាហ្វហ្គានីស្ថានទៀតហើយ ទោះបីជាស្ថានភាពក្នុងប្រទេសនេះកំពុងចលាចលខ្លាំងនៅពេលក្រុមតាលីបង់ (Taliban) បានដណ្ដើមគ្រប់គ្រងរដ្ឋធានីកាប៊ុលក៏ដោយ។ លោក Biden បានព្រមានថា សហរដ្ឋអាមេរិកនឹងវាយបកភ្លាមៗ ប្រសិនបើក្រុមតាលីបង់វាយប្រហារលើកងកម្លាំងយោធាអាមេរិកនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលនៅមានវត្តមានក្នុងប្រទេសអាហ្វហ្គានីស្ថាន គ្រាដែលសង្គ្រាមជិត ២០ ឆ្នាំកន្លងមកនៅក្នុងប្រទេសនេះឈានដល់ទីបញ្ចប់។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មានឲ្យវីអូអេប្រចាំសភាអាមេរិក រាយការណ៍អំពីរឿងនេះ ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្ដីប្រែសម្រួល។