លោក Biden នឹងទទួលស្វាគមន៍មេដឹកនាំជប៉ុននិងហ្វីលីពីនក្នុងជំនួបកំពូលត្រីភាគី
Your browser doesn’t support HTML5
លោកប្រធានាធិបតី Joe Biden នឹងទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. នៅសេតវិមាននៅថ្ងៃទី១១ ខែមេសា។ ជំនួបកំពូលត្រីភាគីលើកដំបូងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធអាស៊ីទាំងពីរនឹងបើកឱ្យមានគំនិតផ្តួចផ្តើមជាច្រើនរួមបញ្ចូលទាំងការបង្កើនកិច្ចសហប្រតិបត្តិការដែនសមុទ្រត្រីភាគីនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលជាចំណាត់ការដ៏ធំមួយប្រឆាំងនឹងចិន។ អ្នកស្រី Patsy Widakuswara ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសេតវិមានរាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។