លោក Biden រិះគន់​លោក Trump ចំពោះ​ការហាក់​ដូចជា​ស្នើឲ្យ​អ្នកបោះឆ្នោត បោះឆ្នោត​២ដង

Your browser doesn’t support HTML5

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​បង្កើត​នូវ​ភាពចម្រូង​ចម្រាស​នៅ​សហ្តហ៍នេះ ដោយ​ហាក់​ដូចជា​ស្នើឲ្យ​អ្នកគាំទ្រ​របស់​លោក​បោះឆ្នោត​ចំនួន​២ដង គឺ​តាម​រយៈ​សំបុត្រ​ប្រៃសណីយ៍​និង​ទៅ​បោះឆ្នោត​ដោយ​ផ្ទាល់ ដើម្បី​សាក​ល្បង​ប្រព័ន្ធ​បោះឆ្នោត ដើម្បី​ធានា​ថា​ សន្លឹក​ឆ្នោត​របស់​ពួក​គេ​ត្រូវ​បាន​គេរាប់។ ការ​បោះ​ឆ្នោត​លើស​ពី​ម្តង​ ត្រូវ​ចាត់​ទុក​ថា​ខុស​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក។ ការលើ​ក​ឡើង​​​របស់​លោក​​ត្រាំ​​ទទួល​​នូវ​ការ​វាយ​ប្រហារ​ខ្លាំង​ពី​អ្នក​រិះគន់​របស់​លោក​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​គូ​ប្រជែង​​​របស់​លោក​ផង​ដែរ គឺ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជា​ធិបតី​លោក Joe Biden។ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ប្រចាំ​សេតវិមាន​អ្នកស្រី Patsy Widakuswara រាយការណ៍​ជុំ​វិញ​រឿង​នេះ​ពី​រដ្ឋ Delaware ដែល​ជា​រដ្ឋដែល​លោក Joe Biden​​​​​ កំពុង​រស់​នៅ។ លោក​ជ្រា វណ្ណារិទ្ធ​ ​ជូនសេចក្តី​ប្រែ​សម្រួល៕