លោក Biden ព្យាយាមឲ្យមានតុល្យភាពរវាងបញ្ហាសិទ្ធិមនុស្សនិងនយោបាយភូមិសាស្ត្រក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន
Your browser doesn’t support HTML5
ក្នុងកិច្ចប្រឹងប្រែងដើម្បីពង្រឹងសម្ពន្ធភាពនិងទប់ទល់នឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានរៀបចំកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានរយៈពេល ២ ថ្ងៃ ជាមួយមេដឹកនាំអាស៊ាន។ ស្របពេលដែលកិច្ចការពាណិជ្ជកម្ម សន្តិសុខក្នុងតំបន់ និងវិបត្តិអ៊ុយក្រែន បានក្លាយជារបៀបវារៈស្នូលនៃកិច្ចប្រជុំនេះ សកម្មជនសិទ្ធិមនុស្សក៏ជំរុញឲ្យលោក Biden លើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ាកាលពីឆ្នាំ២០២១។ អ្នកស្រី Patsy Widakuswara អ្នកយកព័ត៌មានឲ្យ VOA ប្រចាំសេតវិមាន រាយការណ៍លម្អិត ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕