លោក Biden ថា លោក Putin «មិនអាចនៅកាន់តំណែងបានទៀតទេ»
Your browser doesn’t support HTML5
នៅក្នុងសុន្ទរកថាដែលពោរពេញទៅដោយមនោសញ្ចេតនាកាលពីថ្ងៃសៅរ៍នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទ្វីបអឺរ៉ុប ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin «មិនអាចនៅកាន់តំណែងបានទៀតទេ» ហើយបានសន្យាថានឹងការពារដែនដីរបស់អង្គការអូតង់ (NATO) មិនឱ្យបាត់សូម្បីតែមួយចំអាម។ សុន្ទរកថានៅក្នុងទីក្រុងវ៉ាសូរី ប្រទេសប៉ូឡូញនេះបានធ្វើឡើងនៅចុងបញ្ចប់នៃសប្ដាហ៍ការទូតដ៏វីវក់របស់លោក Biden ជាមួយអង្គការអូតង់ ក្រុមប្រទេស G-7 និងសហភាពអឺរ៉ុប បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ លោក Henry Ridgwell រាយការណ៍អំពីរឿងនេះពីទីក្រុងវ៉ាសូរី ប្រទេសប៉ូឡូញ។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕