លោក Biden ប្រមូលការគាំទ្រសម្រាប់អ៊ុយក្រែន ក្នុងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធ
Your browser doesn’t support HTML5
នៅក្នុងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធលើកទីមួយរបស់លោកកាលពីយប់ថ្ងៃអង្គារ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានថ្កោលទោសចំពោះការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងប្រទេសអ៊ុយក្រែន ហើយបានប្រមូលការគាំទ្រពីគណបក្សនយោបាយធំៗទាំង២សម្រាប់ប្រទេសជាតិ។ លោក Biden បានលើកឡើងអំពីអតិផរណាដែលកំពុងតែបន្ទុចបង្អាក់ការស្តារសេដ្ឋកិច្ចក្រោយការរាលដាលជំងឺកូវីដ ហើយបានបង្ហាញរបៀបវារៈសម្រាប់ការបង្រួបបង្រួមគ្នាមួយ ដែលលោកបានថ្លែងថាអាចប្រមែប្រមូលការគាំទ្រពីគណបក្សនយោបាយទាំង២ក្នុងសភា។ អ្នកស្រី Patsy Widakuswara ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានវីអូអេ ប្រចាំសេតវិមាន រាយការណ៍អំពីរឿងនេះ។ លោក ប៉ូច រាសី ជូនសេចក្តីប្រែសម្រួល៕