គណបក្សប្រជាធិបតេយ្យរបស់លោក Biden ត្រូវបានព្យាករណ៍ថានឹងគ្រប់គ្រងព្រឹទ្ធសភា
Your browser doesn’t support HTML5
យោងតាមលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលព្យាករណ៍ដោយទីភ្នាក់ងារសារព័ត៌មានAP បង្ហាញថាគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតីJoe Biden នៅតែរក្សាបានការគ្រប់គ្រងព្រឹទ្ធសភា។ ការព្យាករណ៍បង្ហាញថាគណបក្សប្រជាធិបតេយ្យឈ្នះបានអាសនៈព្រឹទ្ធសភាចំនួន៥០ រីឯគណបក្សសាធារណរដ្ឋឈ្នះបានអាសនៈចំនួន៤៩។ ដោយឡែកអាសនៈមួយនៅរដ្ឋចរចានឹងត្រូវប្រកួតជុំទី២ នៅថ្ងៃទី៦ ខែធ្នូ។ លោកម៉ែន គឹមសេងនៃវីអូអេសូមជូនព័ត៌មានលម្អិតដូចតទៅ៖