លោក Biden និងលោក Modi ច្រានចោលការរិះគន់បញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ
Your browser doesn’t support HTML5
ប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ច្រានចោលការរិះគន់ថាការពិភាក្សាពីគុណតម្លៃសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ មិនត្រូវបានផ្តល់អាទិភាព នៅពិធីដ៏មហោឡារិកក្នុងអំឡុងទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌាមកកាន់រដ្ឋធានីវ៉ាស៊ីនតោន ដែលរួមទាំងពិធីលាងសាយភោជន៍ថ្នាក់រដ្ឋនិងការថ្លែងទៅកាន់សភារួមរបស់អាមេរិកផងដែរ។ ប្រធានការិយាល័យព័ត៌មានរបស់វីអូអេប្រចាំសេតវិមាន អ្នកស្រី PatsyWidakuswara រាយការណ៍រឿងនេះ។ លោក សាយ មុន្នី ប្រែសម្រួលជូន។