លោកប្រធានាធិបតី Biden គោរពជនរងគ្រោះនៃការសម្លាប់រង្គាលនៅក្រុង Tulsa
Your browser doesn’t support HTML5
លោកប្រធានាធិបតី Joe Biden បានទៅរដ្ឋ Oklahoma កាលពីថ្ងៃទី១ ខែមិថុនា ហើយលោកបានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី១ ដែលបានប្រារព្ធពិធីរំឭកខួបនៃការសម្លាប់ជាតិសាសន៍យ៉ាងរង្គាលក្នុងទីក្រុង Tulsa។ ព្រឹត្តិការណ៍សោកនាដកម្មនេះ ជាការបំផ្លាញសហគមន៍ជនជាតិស្បែកខ្មៅមួយដែលកំពុងរីកចម្រើនដោយជនជាតិស្បែកសមួយហ្វូងកាលពីឆ្នាំ១៩២១ ដែលបណ្តាលឱ្យមនុស្សអាចដល់ទៅ៣០០នាក់ ស្លាប់ និងរាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំនៅសេតវិមាន អ្នកស្រី Patsy Widakuswara រាយការណ៍អំពីរឿងនេះ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៕