លោក Biden ប្រកាសសង់បូជនីយដ្ឋានជាកិត្តិយសដល់ក្មេងជំទង់អាមេរិកាំងស្បែកខ្មៅម្នាក់ ដែលត្រូវបានសម្លាប់

Your browser doesn’t support HTML5

ក្មេងប្រុស Emmett Till មានអាយុ ១៤ ឆ្នាំកាលពីខែសីហា ឆ្នាំ ១៩៥៥ នៅពេលដែលក្មេងជំទង់រូបនេះត្រូវបានចាប់ពង្រត់ ធ្វើទារុណកម្មនិងសម្លាប់ ដោយបុរសស្បែកស២នាក់ ក្នុងរដ្ឋ Mississippi ក្រោយពីក្មេងប្រុសនេះត្រូវបានចោទថា បានហួចដាក់នារីស្បែកសម្នាក់។ ការស្លាប់របស់ក្មេងប្រុស Till និងការតស៊ូមតិរបស់ម្ដាយក្មេងប្រុសនេះ បានក្លាយជាកាតាលីករមួយ សម្រាប់ចលនាសិទ្ធិពលរដ្ឋនៅសហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃទី ២៥ ខែកក្កដា បានប្រកាសផ្ដល់កិត្តិយសជូនក្មេងប្រុសនេះ។ អ្នកស្រី Laurel Bowman រាយការណ៍រឿងនេះ។ លោក សាយ មុន្នី ជូនសេចក្ដីប្រែសម្រួល៕