លោក Biden បញ្ជាក់អំពីការប្រឹងប្រែង​ជាមួយ​ចិន​និង​ម៉ិកស៊ិកដើម្បី​បង្ក្រាបថ្នាំ​ញៀន Fentanyl

Your browser doesn’t support HTML5

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាលពី​សប្តាហ៍មុន បាន​បញ្ជាក់​អំពី​កិច្ចប្រឹងប្រែង​របស់​រដ្ឋបាល​លោក​ដើម្បី​បញ្ឈប់​លំហូរ​នៃ​ថ្នាំ​ញៀនFentanyl និង​សារធាតុ​ផ្សំ​ដែល​ប្រើប្រាស់​ដើម្បី​ផលិត​ថ្នាំ​ញៀន​ដ៏​ប្រល័យ​នេះ បន្ទាប់ពីបានធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​មេដឹកនាំ​ចិន​និង​ម៉ិកស៊ិកកាលពី​សប្តាហ៍​មុន។ ទោះ​ជាយ៉ាង​ណា​ក៏ដោយ ពួក​អ្នក​សង្កេតការណ៍​និយាយ​ថា​កិច្ចប្រឹងប្រែង​កាលពី​អតីត​កាល​ដើម្បី​ត្រួតត្រា​ផលិតផល​និង​ការនាំចេញ​មកពី​ក្រៅ​ប្រទេសពុំមាន​ប្រសិទ្ធិភាព​ឡើយ។ ប្រធាន​អ្នក​ឆ្លើយឆ្លងព័ត៌មាន​វីអូអេ​ប្រចាំ​សេតវិមាន អ្នក​ស្រី Patsy Widakuswara រាយការណ៍​អំពី​រឿង​នេះ។ លោក ជឹង ប៉ូជីន សូមជូន​សេចក្តី​ប្រែសម្រួល៕