លោក Biden និងប្រធានសហភាពអឺរ៉ុបបន្ទាបការខ្វែងគំនិតគ្នាលើកញ្ចប់ជំនួយអាមេរិកពាក់ព័ន្ធនឹងអាកាសធាតុ
Your browser doesn’t support HTML5
ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen កាលពីថ្ងៃទី១០ខែមីនា បានស្វះស្វែងបន្ថយការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងផែនការរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីផ្តល់ជំនួយដល់ក្រុមហ៊ុនអាមេរិកាំង ដែលការណ៍នេះបង្កភាពតឹងតែងដល់ក្រុមហ៊ុនមួយចំនួននៅអឺរ៉ុប។ ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសេតវិមាន អ្នកស្រី Patsy Widakuswara រាយការណ៍រឿងនេះ។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕