កម្រង​រូបភាព៖ ​​អតីត​អនុប្រធានាធិបតីលោក​ Joe Biden ​ធ្វើ​យុទ្ធនាការ​រកសំឡេង​​​​​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី

លោក​អតីត​អនុប្រធានាធីបតី ​Joe Biden ដែល​​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​នៅ​វិទ្យាល័យ​ Alexis Dupont ក្នុង​ទី​ក្រុង Wilmington រដ្ឋ Delaware កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២០។

លោក​អតីត​អនុប្រធានាធីបតី​ Joe Biden ដែល​រំពឹង​ថា​នឹង​កា្លយ​​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ ថ្លែង​​នៅ​ពេល​បង្ហាញ​ខ្លួន​រួម​គ្នា​ជា​លើក​ដំបូង​​កាល​ពី​ថ្ងៃ​១២ ខែ​សីហា ឆ្នាំ​២០២០ នៅ ក្រុង Wilmington រដ្ឋ Delaware ជាមួយ​លោកស្រី Kamala Harris សមាជិក​ព្រឹទ្ធសភា​និង​ជា​បេក្ខជន​អនុប្រធានាធីបតី​គណបក្ស​នេះ​ដែល​ទើប​ត្រូវ​លោក Biden ជ្រើសរើស។

លោកស្រី Kamala Harris សមាជិក​ព្រឹទ្ធសភា​និង​ជា​បេក្ខជន​អនុប្រធានាធីបតី​គណបក្ស​ប្រជាធិបតេយ្យ​​ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​​យុទ្ធនាការ​ឃោសនា​មួយ​ក្នុង​រដ្ឋ Delaware កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០។

ស្ត្រី​ម្នាក់​​ដែល​គាំទ្រ​លោក​អតីត​អនុប្រធានាធីបតី​ Joe Biden បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​ កាន់​រូប​លោក​នៅ​ពេល​លោក​ថ្លែង​ក្នុង​កម្មវិធី​យុទ្ធនាការ​មួយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​ឆ្នាំ​២០២០ នៅ​ទី​ក្រុង Las Vegas។

ឯកសារ៖ លោក​អតីត​អនុប្រធានាធីបតី ​Joe Biden ដែល​រំពឹង​ថា​នឹង​កា្លយ​​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ ថ្លែង​នៅ​ព្រឹត្តិការណ៍​យុទ្ធនាការ​មួយ​នៅ​មជ្ឈមណ្ឌល​សហគមន៍ William "Hicks" Anderson នៅ​ក្នុង​រដ្ឋ Delaware កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២០។

លោក​អតីត​អនុប្រធានាធីបតី ​Joe Biden ដែល​​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ ពាក់​ម៉ាក់​មុខ​ខណៈ​ដែល​លោក​ទស្សនា​សង្វាក់​ផលិតកម្ម​នៃ​​រោងចក្រ​​ផលិត​ជណ្តើរ​និង​បង្កាន់​ដៃ​លោហៈ នៅ​រដ្ឋ Pennsylvania កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០២០។

នៅ​ក្នុង​រូប​ថត​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២០ នេះ Joe Biden ដែល​​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ ជួប​ជាមួយ​ក្រុម​គ្រួសារ​នានា​ដើម្បី​​ពិភាក្សា​អំពី​ច្បាប់​សុខភាព Affordable Care Act នៅ​រដ្ឋ Pennsylvania។

លោក​អតីត​អនុប្រធានាធីបតី ​Joe Biden ដែល​​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​ស្វាគមបន៍​ដោយ លោកស្រី Kamala Harris សមាជិក​ព្រឹទ្ធសភា នៅ​ទី​ក្រុង Detroit រដ្ឋ Michigan កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២០។