លោក​ Biden ហៅ​ការ​វាយ​ប្រហារ​របស់​គណបក្ស​សាធារណរដ្ឋ​លើ ​FBI​ ជា​ជំងឺ

Your browser doesn’t support HTML5

នេះ​ជា​លើក​ទី១​ហើយ​ដែល​ប្រធានាធិបតីអាមេរិកលោក ​Joe Biden​ ធ្វើ​អត្ថាធិប្បាយ​អំពី​ប្រធាន​បទ​នយោបាយ​ដ៏​រសើប​គឺ​ការ​ឆែកឆេរ​របស់​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ ​FBI ​នៅ​លំនៅដ្ឋាន​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក ​Donald Trump​ នៅ​រដ្ឋ ​Florida ​ដោយ​ហៅ​ការ​វាយ​ប្រហារ​ខាង​វោហារ​សាស្ត្រ​របស់​គណបក្ស​សាធារណរដ្ឋ​ ទៅ​លើ​ស្ថានប័ន​អនុវត្តច្បាប់​សហព័ន្ធ​អាមេរិក​ថា​ជា​រឿង​មួយ​គួរ​ឱ្យ​ស្អប់ខ្ពើម។​ ប្រធាន​ការិយាល័យ​ឆ្លើយឆ្លង​ព័ត៌មាន​វីអូអេ​ប្រចាំ​សេតវិមាន​លោកស្រី ​Patsy Widakuswara ​រាយ​ការណ៍​អំពី​រឿង​នេះ ហើយ​លោក ​ពិន​ ស៊ីសុវណ្ណ ​ជូន​សេចក្ដី​ប្រែសម្រួល៕