លោក ​Biden ​អបអរ​បទ​ឈប់បាញ់​រវាង​អ៊ីស្រាអែល ​និង​ Hezbollah

Your browser doesn’t support HTML5

លោក​ប្រធានាធិបតី ​Joe Biden ​កាលពី​ថ្ងៃ​អង្គារ​បាន​អបអរ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​រវាង​អ៊ីស្រាអែល ​និង​ក្រុម​សកម្ម​ប្រយុទ្ធ ​Hezbollah ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​លីបង់។​ ទោះបី​ជាយ៉ាង​ណា​ក៏​ដោយ ​មិន​មាន​ការ​ចង្អុល​បង្ហាញ​ថា ​កិច្ច​ព្រមព្រៀង​នេះ​នឹង​ពន្លឿន​បទ​ឈប់​បាញ់ ​និង​កិច្ច​ព្រមព្រៀង​ដោះលែង​ចំណាប់​ខ្មាំង​នៅ​ហ្កាហ្សា ​ជា​កន្លែង​ដែល​អ៊ីស្រាអែល​កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ Hamas​ នោះ​ទេ។ ​ប្រធាន​ការិយាល័យ​វីអូអេ​ប្រចាំ​សេតវិមាន ​អ្នកស្រី​Patsy Widakuswara ​ការណ៍​ ហើយ​លោក ពិន ស៊ីសុវណ្ណ ​ប្រែសម្រួល​ដូចតទៅ៖