លោក Biden និងលោក Trump ប្រជែងរកសន្លឹកឆ្នោតទាក់ទិននឹងវិបត្តិអ៊ីស្រាអែល
Your browser doesn’t support HTML5
បេក្ខជនប្រធានាធិបតីអាមេរិកខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden និងបេក្ខជនប្រធានាធិបតីអាមេរិកខាងគណបក្សសាធារណរដ្ឋលោក Donald Trump គឺសុទ្ធតែជាអ្នកគាំទ្រប្រទេសអ៊ីស្រាអែលនៅក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា (Gaza) និងនៅក្នុងអរិភាពរបស់អ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA លោក Scott Stearns រាយការណ៍ពីទីក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិកអំពីថា តើព្រឹត្តិការណ៍នៅតំបន់មជ្ឈិមបូព៌ានេះជះឥទ្ធិពលយ៉ាងដូចម្ដេចដល់នយោបាយរបស់សហរដ្ឋអាមេរិក។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖