លោក Biden ទទួលស្គាល់ភាពងាយរងគ្រោះប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកពេលបើកកិច្ចប្រជុំកំពូល
Your browser doesn’t support HTML5
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានទទួលស្គាល់ថា សហរដ្ឋអាមេរិកកំពុងមានភាពផុយស្រួយនានា នៅពេលដែលលោកធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យរយៈពេលពីរថ្ងៃតាមអ៊ីនធឺណិត។ កិច្ចប្រជុំនេះប្រមូលផ្តុំមេដឹកនាំពិភពលោក សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីប្រឆាំងនឹងរបបផ្តាច់ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។ ប្រធានការិយាល័យព័ត៌មានរបស់ VOA នៅសេតវិមាន អ្នកស្រី Patsy Widakuswara រាយការណ៍ពីរឿងនេះ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៖