ពីបញ្ហាបង្ហោះបាឡុងយក្ស៖ ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញនៃទំនាក់ទំនងអាមេរិកនិងចិន
Your browser doesn’t support HTML5
កាលពីថ្ងៃទី១៥ មករា បាឡុងយក្សពណ៌សមួយត្រូវបានគេឃើញហោះលើតំបន់ឆ្នេរ Hainan ខេត្តដែនកោះនៅភាគអាគ្នេយ៍នៃប្រទេសចិន។ នៅថ្ងៃទី២៨ ខែមករា វាបានហោះចូលដែនអាកាសរបស់សហរដ្ឋអាមេរិកនៅរដ្ឋ Alaskaហើយបន្តហោះទៅទិសខាងត្បូងចូលប្រទេសកាណាដា។ ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ បាឡុងយក្សនោះបានហោះពាសពេញសហរដ្ឋអាមេរិក រហូតដល់ពេលវាត្រូវបានបាញ់កម្ទេចចោលដោយយន្តហោះចម្បាំងអាមេរិកមួយ នៅតំបន់ឆ្នេរនៃរដ្ឋ South Carolina។ ព្រឹត្តិការណ៍នេះបានបង្កឲ្យមានភាពតានតឹងជាថ្មីរវាងសហរដ្ឋអាមេរិកនិងចិន ក៏ដូចជារូបកំប្លែងជាច្រើនលើអ៊ិនធឺណិត។ វីអូអេពិនិត្យមើលនូវទំនាក់ទំនងដ៏រកាំរកូសក្នុងរយៈពេលជាង ៥០ ឆ្នាំរវាងសហរដ្ឋអាមេរិកនិងចិន៕