រូបភាព​ជុំវិញពិភពលោក ០៦ សីហា ២០១៩

គ្រួសារ​មួយ​ក្រុម​អធិស្ឋាន​នៅ​ក្បែរ​រូបសំណាក​ព្រះពុទ្ធដែល​បាក់​ព្រះកេស​ដែល​លេច​ចេញ​មក​ដោយសារ​គ្រោះ​រាំងស្ងួត​នៅ​ខេត្ត Lopburi ប្រទេស​ថៃ​កាលពី​ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។

បុរស​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​បេះ​ផ្លែ​របស់​ដើម​ដំបង​យក្ស​នៅ​ក្នុង​ភូមិ Nilin ក្បែរ​ទីក្រុង Ramallah តំបន់ West Bank កាលពី​ថ្ងៃទី​០៥​ ខែសីហា ឆ្នាំ២០១៩។

លោក Antonio Basbo (ស្តាំ) កាន់​ឈើឆ្កាង​របស់​ភរិយា​ Margie Reckard ដែល​បាន​ស្លាប់​ក្នុង​ការ​បាញ់ប្រហារ​ដែល​បាន​សម្លាប់​មនុស្ស​២២​នាក់​នៅ​ផ្សារ WalMart ទីក្រុង El Paso តិចសាស កាលពី​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។

ប្រជាជន​ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​ពិធីបុណ្យប្រពៃណី​ «Perang Obor» ដើម្បី​រំលឹក​គុណ​ដល់​ព្រះ​សំណាង ព្រះសុខភាព​ និង​ព្រះសង្គ្រោះ​ក្នុង​ខេត្ត Java ភាគកណ្តាល កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០១៩។

អ្នក​ស្រី Courtney Kennedy Hill (ខៀវ) និង​លោក Paul Michael Hill ដើរ​ជិត​ម្ឈូស​ជាមួយ​នឹង​សមាជិកក្រុម​គ្រួសារ​ Kennedy បន្ទាប់​ពី​បុណ្យ​សព​របស់​កូនស្រី​ពួកគេឈ្មោះ Saoirse Kennedy ក្នុង​ទីក្រុង Centerville រដ្ឋ Massachusetts កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០១៩។

ស្រ្តី​ម្នាក់​ដើរ​កាត់​វាលគំនរ​សំរាម​ដែល​ត្រូវ​គេ​ដុត​ក្នុង​ទីក្រុង Port-au-Prince កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០១៩។

កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​អ៊ីរ៉ង់​ចូល​រួម​ក្នុង​ការ​ប្រកួត​កីឡា​កងទ័ព​អន្តរជាតិ​ឆ្នាំ​២០១៩ ក្នុង​ទីក្រុង Khmelevka ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០១៩។