​​រូបភាព​ជុំវិញ​ពិភពលោក ០៥ សីហា ២០១៩

  • VOA English

បាតុករ​​ការពារ​ខ្លួន​ពី​គ្រាប់បែក​បង្ហូរ​ទឹក​ភ្នែក​អំឡុងពេល​បាតុកម្ម​មួយ​នៅ​ខាង​ក្រៅ​ការិយាល័យ​រដ្ឋាភិបាល​នៅ​កោះ​ហុងកុង។

ស្រ្តី​វ័យ​ក្មេង​ម្នាក់​ចាក់​វ៉ាក់ស៊ាំង​ការពារ​ជំងឺ​ Ebola នៅ​ក្រុង Goma សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។

​កងកម្លាំង​ពិសេស​របស់​អារ៉ាប៊ីសាអូឌីត​សម្តែង​នៅ​ក្នុង​ព្យុហយាត្រា​យោធា​មួយ​ ដើម្បី​រៀបចំ​សម្រាប់​ពិធី​បុណ្យ​ Hajj ប្រចាំឆ្នាំ នៅ​ក្រុង Mecca ប្រទេស​អារ៉ាប៊ីសាអូឌីត។

​​យានយន្ត​មាន​ស្លាប​មួយ​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្រុមហ៊ុន NEC Corp. នៅ​ក្រុង​ Abiko ប្រទេស​ជប៉ុន។

ប៉ូលិស​ចាប់​ទាញ​អ្នកសារព័ត៌មាន​មួយរូប​អំឡុងពេល​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ក្រុង Lagos ប្រទេស​នីហ្សេរីយ៉ា។

​​ផ្សែង​និង​ភ្លើង​ផុល​ចេញ​ពី​ការ​ផ្ទុះ​មួយ​នៅ​កន្លែង​ផ្ទុក​គ្រឿង​សព្វាវុធ​នៅ​ក្រុង Achinsk តំបន់ Krasnoyarsk ប្រទេស​រុស្ស៊ី។

​​សត្វ​ក្តាន់​ដេក​នៅ​វាល​មួយ​ជិត​ប្រលានយន្តហោះ​ក្នុង​ក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។

តារា​ម៉ូដែល​បង្ហាញ​ស្នាដៃ​មួយ​អំឡុងពេល​ពិធី​បុណ្យ Jember Fashion Carnaval ក្នុង​ក្រុង Jember ប្រទេស​ឥណ្ឌូនេស៊ី។

កីឡាការនី​អត្តពលកម្ម​ម្នាក់​បង្ហាញ​សមត្ថភាព​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​​ប្រកួត​ផ្នែត​អត្តពលកម្ម​អំឡុងពេល​ការ​ប្រកួត​កីឡា Pan-American Games ឆ្នាំ​២០១៩ នៅ​ក្រុង​លីម៉ា ប្រទេស​ពេរូ កាល​ពី​ថ្ងៃ​ទី០៤ ខែ​សីហា ឆ្នាំ​២០១៩។