រូបភាព​ជុំវិញ​ពិភពលោក ២៦ សីហា ឆ្នាំ​២០១៩

  • VOA English

សិស្ស​ម្នាក់​សរសេរ​បដា​មុន​ពេល​ធ្វើ​បាតុកម្ម​ទាមទារ​ការ​ការពារ​ព្រៃ​អាម៉ាហ្សូន​ជិត​កុងស៊ុល​ប្រទេស​ប្រេស៊ីល​នៅ​ក្រុង​ Kolkata ប្រទេស​ឥណ្ឌា។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump ថ្លែងអំឡុងពេល​សន្និសីទ​រួម​ជាមួយ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron នៅ​សន្និសីទ​កំពូល G7 ក្នុង​ក្រុង Biarritz ប្រទេស​បារាំង។

ស្រ្តី​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​ប្រកែក​គ្នា​ជាមួយ​មន្រ្តី​ប៉ូលិស​ល្បាត​ព្រំដែន​អ៊ីស្រាអែល​ជុំវិញ​ការ​វាយ​កម្ទេច​អគារ​មួយ​ ដែល​ជា​កន្លែង​ស្នាក់​នៅ និង​មាន​ភោជនីយដ្ឋាន​ ខណៈ​ដែល​ម្ចាស់​អគារ​និយាយ​ថា ពួកគេ​ត្រូវ​បាន​កងកម្លាំង​យោធា​ប្រាប់​ថា មិន​មាន​អាជ្ញាបណ្ណ​សាងសង់​ត្រឹមត្រូវ នៅ​តំបន់​ West Bank។

​អ្នក​ចូលរួម​ម្នាក់​លើក​បដា​មួយ​ដែល​សរសេរ​ថា «មិនមាន​ភព​ផែន​ដី​មួយ​ទៀត​ទេ» អំឡុងពេល​បាតុកម្ម​មួយទាមទារ​ឲ្យ​មាន​ការ​ការពារ​ព្រៃ​អាម៉ាហ្សូន​ នៅ​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល​ កាល​ពី​ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ​២០១៩។

​អ្នក​ចូលរួម​ម្នាក់​លើក​បដា​មួយ​ដែល​សរសេរ​ថា «មិនមាន​ភព​ផែន​ដី​មួយ​ទៀត​ទេ» អំឡុងពេល​បាតុកម្ម​មួយទាមទារ​ឲ្យ​មាន​ការ​ការពារ​ព្រៃ​អាម៉ាហ្សូន​ នៅ​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល​ កាល​ពី​ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ​២០១៩។

យោធា​កូរ៉េខាងជើង​ធ្វើ​ការ​សម្តែង​នៅ​លើ​ឆាក​មួយ​អំឡុងពេល​ពិធី​បុណ្យ​តន្រ្តី​យោធា​អន្តរជាតិ​នៅ​ក្រុង​មូស្គូ​ ប្រទេស​រុស្ស៊ី។

​រថយន្ត​ហ្ស៊ីប​ជិះ​កាត់​អំឡុងពេល​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​ការ​ហាត់សម​នៃ​ការ​វាយប្រហារ​តាម​អាកាស​ ក្នុង​ពិព័រណ៍​កងកម្លាំង​អាកាស​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ Kallinge ជិត​ក្រុង Ronneby ប្រទេស​ស៊ុយអែត​ កាល​ពី​ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ​២០១៩។

អ្នក​ជិះ​ក្តារ​លើ​ទឹក​ជនជាតិ​ប័រ​ទុយហ្គាល់​លោក Frederico Morais ចូលរួម​ប្រកួត​នៅ​ថ្ងៃ​ទី​ពីរ​នៃ​ការ​ប្រកួត​ជិះក្តារ​លើ​ទឹក​នៅ​ក្រុង Teahupoo ប្រទេស​តៃហ៊ីទី កាល​ពី​ថ្ងៃ​ទី២៥ ខែ​សីហា​ ឆ្នាំ​២០១៩។

​អ្នក​ចូលរួម​ម្នាក់​ក្នុង​ពិធី​បុណ្យ​កានីវ៉ាល់​ Notting Hill ក្នុង​ក្រុង​ឡុងដ៍។

រូបថត​ពី​អាកាស​បង្ហាញ​ពី​ផ្ទាំង​ទឹកកក​នៅ​តំបន់​ហ្រ្គីនឡែន។

​អ្នក​ចូលរូម​ពិធី​ជប់លៀង​ ដោយ​ស្លៀកពាក់​ក្នុង​សម្លៀកបំពាក់​ពណ៌​ចម្រុះ អំឡុងពេល​​​ពិធី​បុណ្យ​រៃអង្គាស​ប្រាក់ Gecko Ball លើក​ទី ១១ នៅ​ក្រុង Gulfport រដ្ឋ​ Florida។

អ្នក​ជិះ​សេះ​ម្នាក់​ចូលរួម​អំឡុងពេលការ​ប្រកួត​ «Duhner Wattrenen» នៅ​ក្រុង Cuxhaven ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ​២០១៩។