រូបភាពជុំវិញពិភពលោក ២៤ សីហា ២០២០

និស្សិត​ម្នាក់​ពាក់​របាំងមុខ​បាន​ត្រឡប់​ចូល​អនុទ្យាល័យ Melpark ក្នុង​ទីក្រុង​ Johannesburg ប្រទេស​អាហ្វ្រិក​ខាងត្បូង។

បុគ្គលិក​សង្រ្គោះ​រុករក​មនុស្ស​ក្រោម​គំនរ​អគារ​ប្រាំជាន់ដែល​បាន​រលំ​ក្នុង​ទីក្រុង Mahad ប្រទេស​ឥណ្ឌា។

បន្ទប់ត្រូវ​បានរៀបចំ​ហើយ​គណៈប្រតិភូ​បាន​មកដល់​ថ្ងៃទីមួយ​នៃសន្និសីត​គណៈបក្ស​សាធារណៈ​រដ្ឋ​ក្នុង​ទីក្រុង Charlotte រដ្ឋ Carolina​ ខាងជើង។

អ្នក​បើកបរ​រថយន្តប្រណាំង​ថើប​ពានរង្វាន់​ Borg-Warner បន្ទាប់​ពីបាន​ឈ្នះ​ការប្រណាំ 2020 Indianapolis 500 នៅ​ទីលាន​ប្រណាំង​ល្បឿនលឿន Indianapolis Motor Speedway ក្នុង​រដ្ឋ Indiana។

បុរស​ម្នាក់​បក់ទង់ជាតិ​មួយ​អំឡុង​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតីនៅ​ទីលាន Independence Square ក្នុង​ទីក្រុង Minsk ប្រទេស​បេឡារុស។

ជនស្ម័គ្រចិត្ត​ម្នាក់​ទូល​រូប​ព្រះហិណ្ឌូធ្វើ​ពី​ដីឥដ្ឋ Ganesh ក្នុង​ពិធីបុណ្យ​ Ganesh Chaturthi ក្នុង​ទីក្រុង​ Chennai ប្រទេស​ឥណ្ឌា។

ស្ត្រី​ម្នាក់​ស្លៀក​ពាក់ជា​ elf វាស់កម្តៅ​អ្នកចូល​រួមសាលា​ Santa នៅ​ខាងក្រៅព្រះវិហារ Southwark Cathedral ក្នុង​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស។