រូបភាពជុំវិញពិភពលោក ១៨ សីហា ២០២០
ខ្លាឃ្មុំមួយក្បាលត្រាំទឹកលេងនៅឧទ្យានខ្លាឃ្មុំមួយជិតភូមិ Mramor តំបន់កូសូវូ។
អ្នកនេសាទជនជាតិប៉ាឡេស្ទីនរើសំណាញ់មងរបស់ខ្លួន បន្ទាប់ពីសេចក្តីសម្រេចរបស់អ៊ីស្រាអែលនៅក្នុងការបិទការនេសាទនៅតំបន់ Gaza។
ទាហានម៉ាលីមកប្រមូលផ្តុំនៅទីលានឯករាជ្យក្នុងក្រុង Bamako។ នាយករដ្ឋមន្រ្តីម៉ាលីលោក Boubou Cisse បានកោះហៅឲ្យមាន «ការពិភាក្សាជាបងប្អូន» ជាមួយនឹងក្រុមទាហានដែលបានចូលកាន់កាប់បន្ទាយសំខាន់មួយ និងបង្កឲ្យមានការព្រួយបារម្ភពីការធ្វើបដិវត្តន៍។
សត្វគោរងរបួសមួយក្បាលត្រូវបានដឹកតាមឧទ្ធម្ភាគចក្រមួយនៅតំបន់ Klausen Pass ក្នុងប្រទេសស្វីស។
ស្រ្តីម្នាក់ដើរកាត់ពិព័រណ៍ស្តីពី «ជីវិតជនជាតិជ្វីពនៅអាល្លឺម៉ង់៖ អតីតកាល និងបច្ចុប្បន្ន» នៅសារមន្ទីរជ្វីពក្នុងក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។
បុគ្គលិកមហោស្រពដាក់ពាក្យសុំឈប់ពីការងារទៅកាន់លោក Yuri Bondar រដ្ឋមន្រ្តីវប្បធម៌បេឡារុស នៅមហោស្រពជាតិ Janka Kupala ក្នុងក្រុង Minsk បន្ទាប់ពីនាយកមហោស្រពលោក Pavel Latushko ត្រូវបានបណ្តេញចេញ។
ក្រុមកុលសម្ព័ន្ធ Mapuche ប៉ះទង្គិចគ្នាជាមួយប៉ូលិស អំឡុងពេលបាតុកម្មមួយប្រឆាំងនឹងរដ្ឋាភិបាលក្រុងឈីលី ដោយទាមទារឲ្យមានការដោះលែងមេដឹកនាំជំនឿម្នាក់ នៅតំបន់ Comuna Imperial កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។
បុរសម្នាក់ថតរូបសែលហ្វី នៅកន្លែងដែលមានសីតុណ្ហភាពរហូតដល់ ៥៥.៥ អង្សារសេ នៅតំបន់ Death Valley ក្នុងរដ្ឋ California កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។
មន្ទីរពេទ្យពិនិត្យអ្នកកើតជំងឺកូវីដ១៩ នៅភាគខាងត្បូងក្រុង Quito ប្រទេសអេក្វាទ័រ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។
មនុស្សមួយក្រុមអង្គុយលើទូកមួយនៅលើទន្លេ Thames ក្នុងក្រុងឡុងដ៍។