រូបភាពជុំវិញពិភពលោក ១៧ សីហា ២០២០
ក្មេងៗលេងល្បែងឡើងសសររអិលអំឡុងពេលអបអរខួបឯករាជ្យជាតិលើកទី៧៥ នៅក្រុង Medan ខេត្តស៊ូមាត្រាខាងជើង ប្រទេសឥណ្ឌូណេស៊ី។
កសិករម្នាក់គ្រវែងផ្លែស្រមើឡើងលើអំឡុងពេលរដូវផ្នែស្រមើ នៅក្រុង Unaizah ខេត្ត Al-Qassim ប្រទេសអារ៉ាប៊ីសាអូឌីត។
បុរសម្នាក់ជិះម៉ូតូកាត់ភ្លៀងធ្លាក់ខ្លាំងនៅក្រុងញូវដេលី ប្រទេសឥណ្ឌា។
នាយកសាលាស្វាគមន៍សិស្សអំឡុងពេលសាលារៀន Karl-Renbein បើកទ្វារឡើងវិញ បន្ទាប់ពីវិស្សមកាលរដូវក្តៅ និងការបិទសេដ្ឋកិច្ចដោយសារការរាតត្បាតជំងីកូវីដនៅប្រទេសអាល្លឺម៉ង់។
យោធានេប៉ាល់ផ្តល់ការគោរពដល់សាកសពបុគ្គលម្នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ មុនពេលធ្វើការបូជានៅក្រុងកាតម៉ានឌូ ប្រទេសនេប៉ាល់។
កុលសម្ព័ន្ធ Kayapo ធ្វើបាតុកម្មបិទផ្លូវមួយ ដោយមានបដាសរសេរថា «ការពារព្រៃអាម៉ាហ្សូន។ ដោយមិនស្តាប់ជនកុលសម្ព័ន្ធភាគតិច នោះនឹងមិនមានកិច្ចព្រមព្រៀង ឬផ្លូវថ្នល់ឡើយ» នៅរដ្ឋ Para ប្រទេសប្រេស៊ីល។
សិស្សសាលាម្នាក់ដុតលទ្ធផលកម្រិត A អំឡុងពេលបាតុកម្មនៅទីលានរដ្ឋសភាក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។
មេឃខ្មៅងងឹតលាតសន្ធឹងនៅក្រុងហាណូយអំឡុងពេលភ្លៀងធ្លាក់ខ្លាំងមួយនៅប្រទេសវៀតណាម។
អ្នកស្ម័គ្រចិត្តម្នាក់ស្លៀកពាក់ជាតុក្កតា Pikachu ឱបក្មេងម្នាក់ អំឡុងពេលទិវាកុមារ នៅក្រុង Buenos Aires ប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។
ពលរដ្ឋធ្វើដំណើរនៅពេលព្រឹកព្រហាមនៅក្រុងតូក្យូ ប្រទេសជប៉ុន។
សិស្សសាលាជិះរថយន្តមួយប្រើសម្រាប់ដឹកអ្នកដំណើរសាធារណៈនៅក្រុង Port-au-Prince ប្រទេសហៃទី។
ស្រ្តីពីរនាក់ចូលលេងក្នុងសួនផ្កាឈូករ័ត្ននៅឧទ្យាន Yokosuka ជិតក្រុងតូក្យូ ប្រទេសជប៉ុន។