​រូបភាព​ជុំវិញ​ពិភពលោក ១២ សីហា ២០១៩

  • VOA English

Philip Manshaus ដែល​មាន​ភ្នែក​ជាំ​ និង​ស្នាម​របួស​នៅ​មុខ និង​ក្បាល បង្ហាញ​ខ្លួន​ជាមួយ​នឹង​មេធាវី​​នៅ​តុលាការ​មួយ​ក្នុង​ក្រុង Oslo ​ប្រទេស​នរវ៉េស។ Manhaus អាយុ ២១ ឆ្នាំ ត្រូវ​បាន​ជាប់​សង្ស័យ​ពី​ការ​វាយប្រហារ​ប្រដាប់​អាវុធ​នៅ​វិហារ​ឥស្លាម​មួយ និង​សម្លាប់​ប្អូន​ស្រី​ចុង​របស់​ខ្លួន។

អ្នក​កាន់​សាសនា​ឥស្លាម​ធ្វើការ​បួងសួង​នៅ​វិហារ Feroz Shah Kotla នៅ​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា។

​រូប​សំណាក​សត្វ​ដាយណូស័រ​មួយ​ត្រូវ​បាន​ដាក់​នៅ​ច្រក​ចេញ​ពី​រថភ្លើង​ក្រោម​ដី​នៅ​ក្រុង Bochum ប្រទេស​អាល្លឺម៉ង់។

អ្នក​ទេសចរ​ជិះ​អូដ្ឋ​នៅ​វាលខ្សាច់​មួយ​នៅ​ក្រុង​ Dunhuang ខេត្ត Gansu ប្រទេស​ចិន។

កម្អែល​ភ្នំ​ភ្លើង​នៅ​ខាង​ក្នុង​ភ្នំ​ភ្លើង Nyiragongo ក្នុង​ឧទ្យាន​ Virunga សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។

ផ្កា​ឈូក​រ័ត្ន​នៅ​ចម្ការ​មួយ​ក្នុង​ក្រុង Esnandes ភាគ​ខាង​លិច​ប្រទេស​បារាំង។

កីឡាការនី​ផ្នែក​អត្តពលកម្ម​ម្នាក់​ចូលរួម​ប្រកួត​កីឡា​អត្តពលកម្ម​ U.S. Gymnastics Championships ឆ្នាំ២០១៩ នៅ​ក្រុង​ Kansas City រដ្ឋ Missouri កាល​ពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៩។

កុមារី​ជិះ​ទោង​លេង​អំឡុងពេល​ពិធី​បុណ្យ Eid al-Adha នៃ​សាសនា​ឥស្លាម ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​២០១៩។

​ជាង​កាត់សក់​ម្នាក់​យក​សក់​មក​ធ្វើ​ជា​រូបតារាល្បី​ម្នាក់​នៅ​ហាងកាត់សក់​ ដោយ​ប្រើ​សក់​របស់​អតិថិជន​ នៅ​ក្រុង Krivogastani នៅ​ប្រទេស​ម៉ាសេដូនី។

ជន​មូស្លីម​ចូលរួម​នៅ​​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ Eid al-Adha នៅ​ក្រុង​ Mina ជិត​ក្រុង Mecca ប្រទេស​អារ៉ាប៊ីសាអូឌីត។

អ្នក​ចូលរួម​ក្នុង​ពិធី​បុណ្យ Genius Loci នៅ​ក្រុង Weimar ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​២០១៩។

​កំពូល​វិហារ​ St. Nicholas លេច​ចេញ​ពេល​មាន​ការ​ចុះ​អព្ធ​នៅ​ក្រុង Kalyazin ប្រទេស​រុស្ស៊ី។