រូបភាពជុំវិញពិភពលោក ១០ សីហា ២០២០
បាតុករលើកបុរសរងរបួសម្នាក់អំឡុងពេលប៉ះទង្គិចគ្នាមួយជាមួយនឹងប៉ូលិស បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅក្រុងមីនស្កិ៍ ប្រទេសបេឡារុស។
អ្នកលក់គ្រឿងបរិភោគម្នាក់រង់ចាំអតិថិជននៅកន្លែងរងការលិចមួយ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្រុង Lahore ប្រទេសប៉ាគីស្ថាន។
បាតុករប្រឆាំងរដ្ឋាភិបាលប្រើរ៉ូកែតវាយតេន្នីសវាយកំប៉ុងផ្សែងបង្ហូរទឹកភ្នែកត្រឡប់ទៅប៉ូលិសវិញ អំឡុងពេលបាតុកម្មក្រោយពីមានការផ្ទុះដ៏ធំមួយ ដែលបង្កឲ្យខូចខាតយ៉ាងខ្លាំង នៅក្រុងប៉េរូត ប្រទេសលីបង់។
ហ្វូងគោព្រៃឆ្លងទន្លេ Mara នៅតំបន់អភិរក្ស Mara ក្នុងប្រទេសកេនយ៉ា។
កសិករប្រមូលផលដំឡូង ខណៈពេលភ្នំភ្លើង Sinabung បញ្ចេញផ្សេងនៅក្រុង Karo ខេត្ត North Sumatra ប្រទេសឥណ្ឌូណេស៊ី។
បាតុករគាំទ្រលលទ្ធិប្រជាធិបតេយ្យគូសអក្សរលើមុខ ដែលសរសេរថា «បញ្ចប់វានៅក្នុងជំនាន់ពួកយើងទៅ» អំឡុងពេលបាតុកម្មនៅមហាវិទ្យាល័យ Thammasat នៅតំបន់ Pathum Thani ក្នុងក្រុងបាងកក ប្រទេសថៃ។
មន្រ្តីប៉ូលិសឈរជិតបាតុកររងរបួសអំឡុងពេលប៉ះទង្គិចគ្នាមួយ ក្រោយពីការបោះឆ្នោតប្រធានាធិបតីបានបញ្ចប់នៅក្រុងមីនស្កិ៍ ប្រទេសបេឡារុស កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។
សេដ្ឋីផ្នែកបណ្តាញផ្សព្វផ្សាយនៅក្រុងហុងកុង លោក Jimmy Lai (កណ្តាល) ដែលជាស្ថាបនិកកាសែត Apple Daily ត្រូវបានប៉ូលិសចាប់ខ្លួនក្រោមច្បាប់សន្តិសុខថ្មី នៅគេហដ្ឋានរបស់លោក។ លោក Lai ត្រូវបានចាប់ខ្លួនពីបទឃុំឃិតជាមួយនឹងបរទេស។ នេះបើយោងទៅតាមជំនួយការរបស់លោក។
កងកម្លាំងនាវាល្បាតព្រំដែនជួយសង្រ្គោះជនចំណាកស្រុកដែលស្ថិតនៅលើពោងអណ្តែតមួយនៅដៃសមុទ្រ English Channel។
កងកម្លាំងដែនអាកាសយន្តហោះ F15SG របស់សិង្ហបុរី ធ្វើការហោះជាក្រុម អំឡុងពេលអបអរសាទរថ្ងៃបុណ្យជាតិនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។