កម្រងរូបភាព៖ ​យ៉ាងហោចណាស់​ ១២​នាក់​ស្លាប់​​ បន្ទាប់​ពីហេតុការណ៍​​ភេរវកម្ម​​បុករះ​ចូល​ផ្សារ​មួយ​ក្នុង​ក្រុង​ប៊ែរឡាំង

ប៉ូលិស​ល្បាត​ផ្សារ​លក់​របស់​របរ​សម្រាប់​បុណ្យ​ណូអែល បន្ទាប់​ពី​ឡានដឹកទំនិញ​មួយ​បាន​​បុករះ​ហ្វូងមនុស្ស​ក្នុង​ផ្សារ​ដ៏​មមាញឹក​នោះក្នុង​ក្រុង​ប៊ែកឡាំង ប្រទេស​ប៊ែរឡាំង។ 

អ្នក​ពន្លត់អគ្គីភ័យ​ម្នាក់​ដើរពី​មុខ​ឡានដឹកទំនិញ​នៅ​ផ្សារ​លក់របស់របរ​​សម្រាប់​បុណ្យ​ណូអែល​នៅ​ទីលាន Breitscheidplatz ជិត​វិថី Kurfuerstendamm ភាគខាង​លិច​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ។ 

ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​លើក​អ្នករងរបួស​ចូល​ក្នុង​រថយន្ត​សាមុយ​ បន្ទាប់ពីឡានដឹកទំនិញ​មួយ​បាន​​បុករះ​​ចូល​ទៅ​ក្នុង​ផ្សារ​លក់របស់របរ​បុណ្យ​ណូអែល​ដ៏​មមាញឹក​មួយ​ ហើយ​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​នៅ​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ 

ឡានដឹកទំនិញ​ដែល​ត្រូវ​បាន​ភេរវករ​បើក​បុករះ​ចូល​ផ្សារ​លក់របស់របរ​សម្រាប់​​បុណ្យ​ណូ​អែល​ក្នុង​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ 

រថយន្ត​សាមុយ​បាន​មក​ដល់​ផ្សារ​លក់របស់របរ​ថ្ងៃ​បុណ្យ​ណូអែល​ បន្ទាប់​ពី​មាន​ភេរវកម្ម​បុករះ​ចូល​ក្នុង​ផ្សារ​ដ៏​មមាញឹក​នោះ​ ដោយ​មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លាប់​ នៅ​ក្រុង​ប៊ែរឡាំង។ 

មន្រ្តី​ប៉ូលិស​​អាល្លឺម៉ង់​ល្បាត​ផ្សារ​លក់របស់របរ​ថ្ងៃ​បុណ្យ​ណូអែល​ជាមួយ​នឹង​កាំភ្លើង​ស្វ័យប្រវត្តិ នៅ​ទីលាន Breitscheidplatz ភាគ​ខាង​លិច​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ 

មន្រ្តី​ប៉ូលិស​ឈរ​ជិត​ឡានដឹកទំនិញ​ ដែល​ត្រូវ​បាន​ភេរវករ​បើក​បុករះ​ផ្សារ​លក់​របស់របរ​ថ្ងៃ​បុណ្យ​ណូអែល​ក្នុង​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ 

អ្នកពន្លត់​អគ្គីភ័យ​ម្នាក់​ឈរ​ជិត​ឡានដឹកទំនិញ​នៅ​ផ្សារ​លក់របរ​ថ្ងៃ​បុណ្យ​ណូអែល​ក្នុង​ក្រុង​ប៊ែកឡាំង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៦ បន្ទាប់​ពី​ភេរវករ​បាន​បើក​ឡានដឹកទំនិញ​នោះ​បុករះ​ហ្វូង​មនុស្ស​ក្នុង​ផ្សារ​ក្នុង​ក្រុង​ប៊ែរឡាំង។