បាងកក៖ មេដឹកនាំអាស៊ីអាគ្នេយ៍នឹងប្រមូលផ្តុំគ្នាក្នុងប្រទេសព្រុយណេនៅថ្ងៃពុធសប្តាហ៍នេះដើម្បីចូលរួមសន្និសីទកំពូលប្រចាំឆ្នាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ក្រុមក្នុងតំបន់នោះកំពុងព្យាយាមធ្វើឲ្យជឿនលឿនដល់ផែនការសមាហរណកម្មសេដ្ឋកិច្ចនឹងស្តារទំនាក់ទំនងឡើងវិញក្រោយពីមានការទាស់ទែងគ្នាអំពីជម្លោះដែនដីជាមួយចិនក្នុងសមុទ្រចិនខាងត្បូង។ អាស៊ានបានកំណត់ពេលវេលាដើម្បីបង្កើតសហគមន៍សេដ្ឋកិច្ចនៅចុងឆ្នាំ២០១៥ ស្រដៀងគ្នានិងសហភាពអឺរ៉ុប។
ទោះបី ប្រទេសទាំងនោះ បានកាត់បន្ថយពន្ធលើទំនិញនាំចេញឬចូលជាច្រើនក្នុងក្តីសង្ឃឹមទុកចំពោះបញ្ចូលគ្នាក៏ដោយ អ្នកវិភាគខ្លះចោទសួរថាតើតំបន់នោះ ប្រុងប្រៀបរៀបចំពេញលេញដើម្បីដោះស្រាយបញ្ហាលំហូរទំនិញ សេវាកម្មនិងពលកម្មដោយសេរីហើយឬនៅ?
លោក Rodolfo Severino ជាអតីតអគ្គលេខាធិការសមាគមអាស៊ាន ហើយឥឡូវនេះជានាយកមជ្ឈមណ្ឌលការសិក្សាអាស៊ាននៅវិទ្យាស្ថានការសិក្សាតំបន់អាស៊ីអាគ្នេយ៍ក្នុងប្រទេសសឹង្ហបូរី។ លោកដាស់តឿនមនុស្សដែលនិយាយថា សមាហរណកម្មសេដ្ឋកិច្ចនឹងមានចលនាយឺតពេក។
«មនុស្សខ្លះមិនមានការអត់ធ្មត់ទាល់តែសោះ។ ពួកគេគិតថាអាស៊ានគួរតែផ្លាស់ប្តូរជាបន្ទាន់នូវកិច្ចការផ្ទៃក្នុងដើម្បីឲ្យសម្រេចគោលបំណងសមាហរណកម្មសេដ្ឋកិច្ច។ ជាការណ៍ពិតវា នឹងមិនកើតមានឡើងបានទេ»។
ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍បានជួបប្រទះការរីកលូតលាស់សេដ្ឋកិច្ចដ៏ខ្លាំងទោះបីសេដ្ឋកិច្ចសកលលោក មិនរីកចម្រើនក៏ដោយ។ ប៉ុន្តែមានការព្រួយកង្វល់ថាតើប្រទេសមានការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំងរបស់តំបន់ដូចជាសឹង្ហបូរីនិងព្រុយណេ អាចបញ្ចូលប្រកបដោយជោគជ័យជាមួយប្រទេសផ្សេងៗដែលទើបតែបើកចំហសេដ្ឋកិច្ចកាលពីពេលថ្មីៗដល់ការវិនិយោគទុនខាងក្រៅនិងពាណិជ្ជកម្មបរទេស ដូចជាប្រទេសនិងភូមា។
សមាជិកអាស៊ាន ក៏រួមមានប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន ថៃនិងវៀតណាមដែរ។
មេដឹកនាំអាស៊ានក៏ត្រូវគេរំពឹងធ្វើការជួសជុលការបែកបាក់ដែលលេចឡើងក្នុងអំឡុងពេលនៃជំនួបកាលពីឆ្នាំទៅក្នុងរាជធានីភ្នំពេញ។
កម្ពុជាដែលជាម្ចាស់ផ្ទះ បានគាំទ្រប្រទេសចិនដើម្បីរារាំងមិនឲ្យចេញសេចក្តីថ្លែងការណ៍ដែលសម្តែងការបារម្ភអំពីការទាមទារយ៉ាងគគ្លើនរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងលើដែនដីក្នុងសមុទ្រចិនខាងត្បូង។
វាជាលើកទីមួយក្នុងប្រវត្តិ៤៥ឆ្នាំរបស់អាស៊ានដែលខ្លួន ខកខានមិនចេញសេចក្តីថ្លែងការណ៍របស់ប្រធានដែលសង្កត់ពីការមូលមតិរបស់ក្រុមនោះ។
ចិនទាមទារសមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ ដែលធ្វើឲ្យមានជម្លោះជាមួយនឹងការទាមទារជាន់គ្នាដោយកោះតៃវ៉ាន់ និងព្រុយណេ ម៉ាឡេស៊ី ហ្វីលិពីន និងវៀតណាម។
លោក Prapat Thepchatree ជានាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាស៊ាននៅសាកលវិទ្យាល័យ Thammasat ក្នុងទីក្រុងបាងកក។
«កាលពីឆ្នាំទៅជាការដើរថយក្រោយសម្រាប់អាស៊ានបើនិយាយពីការបែកបាក់គ្នា។ ប៉ុន្តែឆ្នាំនេះដូចដែលយើងអាចមើលឃើញពីលទ្ធផលនៃជំនួបរបស់រដ្ឋមន្រ្តីការបរទេសអាស៊ានដែលប្រុងប្រៀបសម្រាប់សន្និសីទកំពូល យើងអាចមើលឃើញថាអាស៊ានបានបង្ហាញជំហររួមគ្នាម្តងទៀត»។
ជំនួបរដ្ឋមន្រ្តីការបរទេសអាស៊ានក្នុងប្រទេសព្រុយណេនៅដើមខែនេះ បានព្រមព្រៀងគ្នាធ្វើការសន្ទនាជាមួយចិនលើក្រមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូង។
ចិនបានការពារការទាមទាររបស់ខ្លួននៅក្នុងដែនដីដែលសម្បូរទៅដោយរ៉ែ ប្រេងនិងត្រី ក្នុងសមុទ្រចិនខាងត្បូងដោយការបង្កើនការយាមល្បាតនិងការពារនាវានេសាទរបស់ខ្លួន។ ការលុកលុយជាប្រចាំរបស់កប៉ាល់ទាំងនោះ បានបង្កើនការតានតឹងក្នុងតំបន់។
អាស៊ានចង់បានកិច្ចព្រមព្រៀងមួយដែលច្បាប់តម្រូវឲ្យធ្វើតាមដើម្បីបង្អាក់ចំណាត់ការដ៏គគ្លើនបែបនេះ។ កិច្ចព្រមព្រៀងនោះ នឹងជំនួសការសន្យារយៈពេល១០ឆ្នាំដោយប្រទេសទាមទារតវ៉ាមិនបណ្តាលឲ្យមានជម្លោះ ដែលគេស្គាល់ថា សេចក្តីប្រកាសប្រតិបត្តិ (Declaration of Conduct)។ ទោះបីភាពការតានតឹងលើបញ្ហាដែនដីបន្តមានក៏ដោយ ពួកអ្នកវិភាគនយោបាយនិយាយថា ព្រុយណេដែលធ្វើជាប្រធានអាស៊ាន ទំនងជាវិលត្រឡប់ទៅកាន់ការមូលមតិដែលមានជាប្រពៃណី ហើយទំនងផ្តោតលើកិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចនិងពាណិជ្ជកម្មផង។
ទោះបីសន្និសីទកំពូលអាស៊ានក្នុងប្រទេសកម្ពុជាកាលពីឆ្នាំទៅមានការសៅហ្មងដោយការតានតឹងជាមួយចិនក៏ដោយ ការជោគជ័យមួយ គឺកិច្ចផ្តួចផ្តើមពាណិជ្ជកម្មសេរីដែលគេស្គាល់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ធំទូលាយក្នុងតំបន់ ឬRCEP។
RCEP ត្រូវគេចាត់ទុកថាជាគូប្រជែងដល់កិច្ចព្រមព្រៀងដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅពេលដែលអង្គការទាំងនោះ រួមមានទាំងសមាជិកអាស៊ានគឺព្រុយណេ ម៉ាឡេស៊ី សឹង្ហបូរី និងវៀតណាមនិងអូស្ត្រាលី ញូវែលហ្សេឡង់ ជប៉ុននិងកូរ៉េ។
ប៉ុន្តែមិនដូចជាកិច្ចព្រមព្រៀង TPP កិច្ចព្រមព្រៀងRCEP រួមមានចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកហើយជាប្រទេសមានពាណិជ្ជកម្មដ៏ធំបំផុត។
អ្នកវិភាគនយោបាយ Prapat បានច្រានចោលសំណើថាកិច្ចព្រមព្រៀងប្រកួតប្រជែងគ្នា ជាសង្គ្រាមពាណិជ្ជកម្មតំណាងឲ្យចិននិងសហរដ្ឋអាមេរិក។
«លោកអ្នក អាចមើលឃើញថា សហរដ្ឋអាមេរិកជាស្នូលមួយរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ជាមេដឹកនាំរបស់ TPP នេះ ជាការច្បាស់ណាស់។ ប៉ុន្តែ ចំពោះអង្គការ FTA អាស៊ាន វាមិនបានបញ្ជាក់យ៉ាងច្បាស់ថាចិននឹងក្លាយជាមេដឹកនាំរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA អាស៊ានទេ។ ប៉ុន្តែផ្ទុយទៅវិញ អាស៊ាននឹងក្លាយជាស្នូលដ៏សំខាន់មួយ។ អាស៊ាន នឹងក្លាយជាអ្នកដឹកមុខរបស់កិច្ចព្រមព្រៀងសេរីអាស៊ាន»។
ក្រុម RCEP រួមមានប្រទេសដែលមានប្រជាពលរដ្ឋ៣.០០០លាននាក់ ដោយមានផលិតផលសរុបក្នុងស្រុក២០លានលានដុល្លារ។ កិច្ចព្រមព្រៀងនោះនឹងរួមបញ្ចូលទំនិញ សេវាកម្ម នីតិវិធីពាណិជ្ជកម្មសម្រាប់ដោះស្រាយជម្លោះ ការការពារសិទ្ធិកម្មសិទ្ធិបញ្ញានិងបញ្ហាផ្សេងៗទៀត៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន