ជម្លោះ​តំបន់​របស់​សមាគម​ អាស៊ាន​នៅ​មាន​ឧបសគ្គ​ជា​បន្ត

អគ្គ​លេខាធិការ​សមាគម​អាស៊ាន​ Surin Pitsuwan ​។

សន្និសិទ​អំពី​សន្ដិសុខ​របស់​សមាគម​ អាស៊ាន​ កាល​ពី​សប្ដាហ៍មុន​បាន​ផ្ដល់​កិច្ច​ព្រមព្រៀង​មួយ​ស្ដី​អំពី​មធ្យោបាយ​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​លើ​តំបន់​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ និង​ ការ​ទម្លាយ​ការ​គាំង​ដំណើរនៃ​កិច្ច​ប្រជុំ​រវាង ​កូរ៉េ​ខាង​ជើង ​និង​ ខាងត្បូង។ ​មេ​ដឹកនាំ​របស់​សមាគមអាស៊ាន​ និយាយថា​ ការ​ជឿនលឿន បង្ហាញ​ឲ្យ​ឃើញថា​ វិធានការមាន​មូលដ្ឋាន​នៃការសម្រុះ​សម្រួល​គ្នា ​ដើម្បី​តាម​ស្វែង​រក​សន្ដិភាពតំបន់​ អាចមា​នប្រសិទ្ធភាព។

គេ​ឃើញ​មាន​បរិយាកាស​សុទិដ្ឋិនិយម​ ក្នុង​ចំណោ​មេដឹក​នាំ​អាស៊ាន​ នៅ​ពេល​ក្រោយ​មាន​វេទិកាហ្វរំ ​អំពី​សន្ដិសុខ​តំបន់​ ដែលទើប​នឹង​ចប់​កាល​ពី​ថ្ងៃសៅរ៍​នៅ​ក្នុង​កោះ​ បាលី។

អគ្គលេខាធិការ​ សមាគម​ អាស៊ាន​ លោក​ សុរិន​ ពិទសុវណ្ណ​ ថ្លែង​ថា​ក្រុម​មន្ដ្រី​ការបរទេស​ ពី​ ប្រទេស​១០​ នៃ​ សមាគម​ អាស៊ាន ព្រម​ទាំងសរអ ​ចិន ​រុស្សី ​និង ​ប្រទេស​ដទៃ ​នៅ​ក្នុង​តំបន់ ​បាន​ធ្វើ​ឲ្យ​មាន​ការចំរើន​លូតលាស់​ប្រកប​ទៅ​ដោយ​ការ​ស្ថាបនា​ មក​លើ​រឿង​មូយ​ចំនួន​ដែល​គំរាម​ដល់​ស្ថិរភាព​របស់​តំបន់​ អាស៊ី។ ​លោក​ថ្លែង​ថា​ វេទិ​កាហ្វរំ​តំបន់​ និង​ វិធានការ​សម្រុះ​សម្រួល​គ្នា​ របស់ ​សមាគម​ អាស៊ាន​ បាន​ផ្ដល់​ឲ្យ​មាន​ការ​លូតលាស់​ពិត​ប្រាកដ​ ឆ្ពោះ​ទៅ​រក​ការ​ដោះស្រាយ​ជម្លោះ​នៅ​លើ​តំបន់​ដែនទឹក​នៃ​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ មក​លើ​ជម្លោះ​ក្នុង​ឧបទ្វិប​ កូរ៉េ​ និង​ ជម្លោះ​រវាង​ ប្រទេស​ ថៃ​ និង​ កម្ពុជា។

«ខ្ញុំ​មាន​ជំនឿ​មក​លើ​វិធានការ​ពង្រឹង​បទពិសោធន៍គ្នា​ទៅ​វិញ​ទៅ​មក​ និង​ បរិយាកាស​ល្អ។​ ខ្ញុំ​យល់​ថា បើ​ កាល​ណា​ឃើញ​មាន​សមិទ្ធផល​ណាមួយ​ សុំ​ទទូល​ស្គាល់​ចុះ។ សុំ​ស្នើ​ឲ្យ​មាន​ថែម​ទៀត​ បើ​កាល​ណា​ឃើញ​មាន​ជោគជ័យ​តូច​ធំ​ ហើយ​សុំ​ផ្ដល់​ការ​គាំទ្រ។ ​ការ​លើក​ទឹកចិត្ដ​និង​ សុំ​ជួយ​រុញ​ឲ្យ​ទៅ​មុខ»។

តែ​លោក​ សុរិន​ ទទូល​ស្គាល់​ថា​វា​ ត្រូវ​ការ​លើស​ពី​ជោគជ័យ​ក្នុង​សន្និសិទ​ ដើម្បី​ដោះស្រាយ​រឿង​ណា​មួយ​ពាក់ព័ន្ធ​ នឹង​ អាស៊ាន។

ទោះ​បី ​ជា ​មាន​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ រវាង​ កូរ៉េ​ខាងជើង​ និង ​ខាងត្បូង​ក៏ដោយ​គេ​មិន​ឃើញ​មាន​សេចក្ដី​ប្រកាស​ថា​ ការ​ចរចា​រវាង​ ភាគី​ ៦ ​ប្រទេស​ ដើម្បី​បញ្ចប់​កម្មវិធី​អាវុធ​ នុយក្លេអែរ​ របស់​កូរ៉េខាងជើង ​នឹង​ ចាប់​ផ្ដើមឡើង​វិញ។ ​សរអ​ និយាយ​ថា​ ខ្លួន​នៅ​តែ​ចង់​ឃើញ​ កូរ៉េខាងជើង​បញ្ឈប់​សកម្មភាព​យោធា ​បង្ករឿង​ហើយ​ ចាត់​វិធានការ​មិន​ថយ​ក្រោយ​ដើម្បី​បញ្ចប់​កម្មវិធី​អាវុធនុយក្លេអែរ​ របស់​ខ្លួន​ មុន​ នឹង​ ធ្វើ​ការ​ចចារ​គ្នា។

មេ​ដឹកនាំ​អាស៊ាន​ ត្រូវ​បាន​លើក​ទឹកចិត្ដ​នៅ​ពេល​ដែល​រដ្ឋមន្ដ្រី​ការបរ​ទេស​ថៃ​ និង​ ខ្មែរ​ និយាយ​ថា​ ប្រទេស​របស់​ខ្លួន​នឹង​គោរព​ទៅ​តាមបទ​បញ្ជា​របស់​តុលាការ​អន្ដរជាតិ ​ដើម្បី​ចាប់​ផ្ដើម​ដក​កងទ័ព​ចេញ​ពីតំបន់​ជម្លោះ​ព្រំដែន​ ហើយ​អនុញាត​ ឲ្យ​មាន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន។

មនុស្ស​ជាង​ ២០​ នាក់​ បាន​ស្លាប់​ ក្នុង​ការ​ប្រយុទ្ធ​ ក្នុង​ឆ្នាំ​នេះ​ នៅក្នុងដែនដី​ នៅ​ជុំវិញ​ប្រាសាទ​ខ្មែរ​ អាយុ ​៩០០​ ឆ្នាំ​ ឋិត​នៅ​ក្នុងដែនដីខ្មែរ។ ខណៈ​ដែល​ភាគី​ទាំង​ពីរ​យល់​ព្រម​គ្នា​មក​លើ​សេចក្ដី​សម្រេចតុលាការ​ជា​ គោលការណ៍ ​ប្រទេស​ថៃ ​និយាយ​ថា​យោធា​ របស់​ខ្លួន​ត្រូវ​ការ​ពេលវេលា​ និង​ ការចរចា​គ្នា។ ​ហើយ ​ភាគី​កម្ពុជា ​ចង់​ឃើញ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ យក​ទៅ​ដាក់​រាយ​ មុន​ នឹង​ខ្លួន​ដក​ទាហាន​ចេញ​ពី​តំបន់​ជម្លោះ។

លោក​សុរិន ​ចង្អុល​ប្រាប់​អំពី​គោលការណ៍​ណែនាំ​ដើម្បី​រៀបចំ​បង្កើត​ក្រម​សីលធម៌​ តម្រូវ​ឲ្យ​ធ្វើ​តាម ​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​នៅ​លើ​សមុទ្រភាគខាងត្បូង ​ថា ​ជា​ ស្នាដៃ​ ដ៏​សំខាន់​បំផុត​របស់ ​សន្និសិទ។ ​តែ​គោលការណ៍​ណែនាំ​មិន​ទាក់​ទិន​ផ្ទាល់​ នឹង​ ជម្លោះ​ដែន​ដី​ ទាមទារ​ដោយ​សមាជិក​ជា​ច្រើន​របស់​សមាគម​ អាស៊ាន។​ ផ្ទុយ​ទៅ​វិញ​ គេ​បាន​បង្កើត​ ដំណើរការ​មួយ​សម្រាប់​ប្រទេស​ពាក់ព័ន្ធ​និង​ការ​អភិវឌ្ឈន៍​បរិដ្ឋាន​និង​គម្រោង​ការ​អភិរក្ស​ទេសចរណ៍ ​និង​នេសាទ។ លោក​សុរិន​ ថ្លែង​ថា​ ដំណើរការ​នោះ​ នឹង​ធ្វើ​ឲ្យ​មាន​ការ​ចាប់ផ្ដើម​ការ​ចរចា​ឧបតោ​ភាគី​ ដែល​ នឹង​ នាំ​ទៅ​រក​ការ​ដោះស្រាយ​ជម្លោះ​ទាមទារ​ដែនដី។

«យើង​សង្ឃឹម​ថា ​ការអនុវត្ដន៍​គោលការណ៍​ណែនាំ​ នឹង​នាំ​ឲ្យមានសន្ទុះ​ទៅ​មុខ​ ផ្ដល់​ឲ្យ​មាន​ការទុក​ចិត្ដ​រៀងៗ​ខ្លួន ផ្ដល់​ឲ្យ​មាន​ការ​យល់​យោគ​គ្នា​ និង​ ជា​មេរៀន​ល្អ។ ទំាង​អស់​នេះ​ មិន​ជា​ការ​ងាយ​ស្រួល​ទេ​ តែ​គេ​ទាំង​អស់​មាន​ចិត្ដ​ចង់​សាក​ល្បង»។

លោក​សុរិន​ ថ្លែង​ថា ​ការ​អភិវឌ្ឍន៍​អាស៊ាន​ ចូល​ទៅ​ក្នុង​សហគមន៍​តំបន់​ ជា​ដំណើរ​ការ​វិវឌ្ឍន៍។​ វិធានការ​សម្រុះ​សម្រួល​គ្នា​ជាមូលដ្ឋាន​ មិន​បានបញ្ចៀស​ជម្លោះ​ទាំង​អស់​ទេ​ តែ​លោក​សារភាព​ថា​ វា​ នឹង​ផ្ដល់​វេទិកាហ្វរំ​ ដល់​ប្រទេស​អាស៊ី​ណា​ដែល​ចង់​ដោះស្រាយ​បញ្ហា​ជម្លោះ​ដោយ​សន្ដិវិធី។

ប្រែ​សម្រួល​ដោយ​ អ៊ូ​ ធួក