ពលករចំណាកស្រុក៖ សេចក្តីថ្លែងការណ៍អាស៊ានស្តីពីពលករនេសាទនឹងធ្វើឲ្យសិទ្ធិពលករនេសាទប្រសើរឡើង
Your browser doesn’t support HTML5
សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការដាក់ឱ្យមានការងារ និងការការពារពលករទេសន្តរប្រវេសន៍ផ្នែកនេសាទ ត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ ២០២៣ កន្លងទៅ។ គោលការណ៍ណែនាំអាស៊ានស្តីពីការងារ និងការការពារពលករទេសន្តរប្រវេសន៍ផ្នែកនេសាទកំពុងត្រូវបានពិភាក្សាពីអ្នកពាក់ព័ន្ធក្នុងបណ្តាប្រទេសនៅអាស៊ាន។ លោក Benjamin Harkins មន្រ្តីបចេ្ចកទេសកម្មវិធី សិទ្ធិពលករនសាទនៅអាស៊ីអាគ្នេយ៍ ការិយាល័យតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការអន្តរជាតិខាងការងារ (ILO) លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានវីអូអេថា សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការដាក់ឱ្យមានការងារ និងការការពារពលករទេសន្តរប្រវេសន៍ផ្នែកនេសាទនឹងអាចធ្វើឱ្យសុខុមាលភាព និងសិទ្ធិពលករផ្នែកនេសាទបានប្រសើរឡើង ប្រសិនបើរដ្ឋជាសមាជិកអាស៊ានប្តេជ្ញាក្នុងការអនុវត្ត៕