ខណៈស.រ.អ.ប្រឈមការគម្រាមកំហែងរបស់អ៊ីរ៉ង់ ជម្រើសលោក Trump ខាងសន្តិសុខរងសម្ពាធអតិបរមា
Your browser doesn’t support HTML5
អ៊ីរ៉ង់ទំនងជារបៀបវារៈខ្ពស់នៃគោលនយោបាយការបរទេសរបស់រដ្ឋបាលលោកTrump ដែលនឹងចូលមកកាន់អំណាច។ កាលពីឆ្នាំមុនមានសាធារណរដ្ឋឥស្លាមនេះពាក់ព័ន្ធក្នុងកំណើន ជម្លោះដ៏ធំជាមួយអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក។ ស្របពេលជាមួយគ្នានេះ អ៊ីរ៉ង់ជំរុញយ៉ាងលឿននូវកម្មវិធីនុយក្លេអ៊ែរដល់ចំណុចដែលអាចផលិតវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់ធ្វើគ្រាប់បែក។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោក Michael Lipin នៃ VOA ពិនិត្យមើលអ្វីដែលប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump និងក្រុមរបស់គាត់បាននិយាយអំពីអ្វីដែល គួរធ្វើ ដើម្បីទប់ទល់ការគំរាមកំហែងទាំងនេះ។ លោក សុខ ខេមរា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖