រដ្ឋជាច្រើននៅសហរដ្ឋអាមេរិកចាប់ផ្ដើមងាកទៅជម្រើសបោះឆ្នោតផ្ញើតាមប្រៃសណីយ៍
Your browser doesn’t support HTML5
ដោយសារមានការព្រួយកង្វល់អំពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណា រដ្ឋកាន់តែច្រើនឡើងនៅក្នុងសហរដ្ឋអាមេរិក កំពុងពង្រីកជម្រើសនៃការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ ជំនួសឲ្យការបោះឆ្នោតដោយផ្ទាល់ សម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។ ការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ មានប្រវត្តិជាយូរមកហើយនៅក្នុងសហរដ្ឋអាមេរិក ដោយមានតាំងពីសម័យសង្គ្រាមស៊ីវិលមកម្ល៉េះ។ ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ នឹងនាំឲ្យមានការលួចបន្លំសន្លឹកឆ្នោត ឬ ភាពមិនប្រាកដប្រជាជាច្រើនខែបន្ទាប់ពីការបោះឆ្នោត។ អ្នកស្រី Patsy Widakuswara រាយការណ៍អំពីថា តើជម្រើសការបោះឆ្នោតដែលធ្លាប់ធ្វើជាទម្លាប់កន្លងមក ក្លាយជាការជជែកដេញដោលខាងនយោបាយដ៏សំខាន់នៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ នេះយ៉ាងដូចម្តេច? លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕