ខណៈរង់ចាំជំនួយអាវុធ អ៊ុយក្រែនសង្ឃឹមលើកិច្ចប្រជុំកំពូលស្តីពីសន្តិភាព

Your browser doesn’t support HTML5

ភាពបន្ទាន់នៃការផ្តល់ជំនួយអាវុធដល់ប្រទេសអ៊ុយក្រែន ដើម្បីបញ្ឈប់ការរុលទៅមុខរបស់កម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនត្រូវបានលើកឡើងជាថ្មីកាលពីថ្ងៃអាទិត្យក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុប។ ទន្ទឹមនឹងនេះដែរ ក៏មានការអំពាវនាវឱ្យបញ្ឈប់ការរងទុក្ខវេទនា និងបង្កើនការប្រឹងប្រែងដើម្បីសម្រេចបាននូវដំណោះស្រាយសន្តិភាពមួយ ដើម្បីបញ្ចប់សង្គ្រាម។ អ្នកយកព័ត៌មានវីអូអេ អ្នកស្រី Veronica Balderas Iglesias រាយការណ៍ជុំវិញរឿងនេះ។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕