នៅសប្តាហ៍នេះ ប្រទេសជប៉ុន បានបញ្ជាក់ឡើងវិញនូវគោលដៅរបស់ខ្លួន ដើម្បីបំបាត់ចោលអាវុធនុយក្លេអ៊ែរ ខណៈដែលខ្លួនកត់សម្គាល់ខួបទី៧៩នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើទីក្រុង Hiroshima និង Nagasaki ទោះជានៅពេលដែលរដ្ឋាភិបាលជប៉ុន កំពុងស្វែងរកការធានារ៉ាបរងថាសហរដ្ឋអាមេរិក នឹងយល់ព្រមប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួនដើម្បីការពារជប៉ុនក៏ដោយ។
នៅវេលាម៉ោង៨ និង១៥នាទី កាលពីថ្ងៃអង្គារ គឺនៅចំពេលដែលអាវុធនុយក្លេអ៊ែរ បានផ្ទុះចម្ងាយ៦០០ម៉ែត្រ លើទីក្រុង Hiroshima និង Nagasaki កាលពីថ្ងៃទី៦ខែសីហាឆ្នាំ១៩៤៥ មនុស្សនៅទូទាំងប្រទេសជប៉ុន បានធ្វើការស្មឹងស្មាធចំនួន១នាទី ដើម្បីចងចាំអំពីសោកនាដកម្មនៃទីក្រុងនេះ។
លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានថ្លែងប្រាប់គណៈប្រតិភូដែលបានមកចូលរួម នៅក្នុងទីក្រុង Hiroshima ថា៖ «បេសកកម្មរបស់ប្រទេសជប៉ុន ដែលជាប្រទេសតែមួយគត់ ដែលបានរងគ្រោះដោយសារសង្គ្រាមនុយក្លេអ៊ែរ គឺផ្សព្វផ្សាយអំពីភាពជាក់ស្តែងនៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ឱ្យមនុស្សជំនាន់ក្រោយបានដឹងឮ»៕