កម្រង​រូបភាព៖ កងកម្លាំង​ប្រដាប់​អាវុធ​តាម​ស្វែង​រក​លោក កឹម សុខា

ក្រុម​កង​អន្តរាគមន៍​ពិសេស​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ប៉ុនប៉ង​ចូល​ឆែក​ឆេរ​ទីស្នាក់​កណ្តាល់​គណបក្ស​សង្គ្រោះ​ជាតិ​​ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែលើ​ ខ័ណ្ឌ​មានជ័យ​ កាលពី​ថ្ងៃ​ ២៦​ ខែឧសភា​ ឆ្នាំ​២០១៦ នៅ​ថ្ងៃទី​ ២៦​ ខែ​ ឧសភា​ ឆ្នាំ​ ​២០១៦ រាជធានី​ភ្នំពេញ​ តែ​ដកថយ​មក​វិញ។ (រូបថត​ផ្តល់​ដោយ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ)

លោក ប៉ុល ហំម ឥស្សរជន​លំដាប់​ទីបី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដើរ​ចេញ​ពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស ​កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

ភរិយា​លោក​ កឹម​ សុខា​ កំពុង​និយាយ​ទូរស័ព្ទ​​ នៅ​ក្បែរ​ទីស្នាក់​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែលើ​ ខ័ណ្ឌ​មានជ័យ រាជ​ធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ ២៦​ ខែឧសភា​ ឆ្នាំ​​ ២០១៦។​ (ហ៊ុល រស្មី​/VOA)

រថយន្ត​ម៊ែរសឺដេស​ដឹក​ជញ្ជូន​ភរិយា​លោក កឹម សុខា ចេញ​ពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រុងភ្នំពេញ កាលពី​រសៀល​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន នៅក្រៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

ក្រុម​កង​អន្តរាគមន៍​ពិសេស​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ប៉ុនប៉ង​ចូល​ឆែក​ឆេរ​ទីស្នាក់​កណ្តាល់​គណបក្ស​សង្គ្រោះ​ជាតិ​​ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែលើ​ ខ័ណ្ឌ​មានជ័យ​ កាលពី​ថ្ងៃ​ ២៦​ ខែឧសភា​ ឆ្នាំ​២០១៦ នៅ​ថ្ងៃទី​ ២៦​ ខែ​ ឧសភា​ ឆ្នាំ​ ​២០១៦ រាជធានី​ភ្នំពេញ​ តែ​ដកថយ​មក​វិញ។ (រូបថត​ផ្តល់​ដោយ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ)

បុរស​ម្នាក់​អង្គុយ​ចាំ​ដំណឹង នៅមុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ស្របពេល​ដែល​សមត្ថកិច្ច​បាន​ព្យាយាម​តាម​ស្កាត់​ឡាន​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​នេះ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)