កម្រងរូបភាព៖ ស្នាដៃលោក វណ្ណ មូលីវណ្ណ ស្ថាបត្យករដ៏ល្បីដែលទើបតែទទួលមរណភាព

ទិដ្ឋភាពវិមានឯករាជ្យនាពេលរាត្រី។ វិមានឯករាជ្យត្រូវបានសង់ឡើងក្នុងឆ្នាំ១៩៥៨ ដើម្បីអបអរការទទួលបានឯករាជ្យពីអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៣។ (Heng Sinith/AP)

ស្ដាតអូឡាំពិក ក្នុងរាជធានីភ្នំពេញ សម្រាប់កីឡាករកម្ពុជាហ្វឹកហាត់ ត្រៀមខ្លួនប្រកួតស៊ីហ្គេមលើកទី២៩ ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧។ (រិទ្ធី គីមហេង/ VOA)

ការដ្ឋានសំណង់ជុំវិញ ពហុកីឡាដ្ឋានជាតិអូឡាំពិកថតក្នុងអំឡុងឆ្នាំ ២០១៤, នៅរាជធានីភ្នំពេញ, នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)

គម្រូអគារមហោស្រពជាតិព្រះសុរាម្រិត ធ្វើឡើងដោយគម្រោង្រសាវជ្រាវ វណ្ណ មូលីវណ្ណ ដែលបច្ចុប្បន្នត្រូវបានដាក់តាំងនៅស្ថានទូតអាមេរិក ក្នុងរាជធានីភ្នំពេញ។ មហោស្រពនេះ បានបើកដំណើរការនៅឆ្នាំ ១៩៦៨ អាចផ្ទុកមនុស្សបាន ១២០០នាក់ ស្ថិតនៅក្នុងតំបន់មាត់ទន្លេបាសាក់ ដែលជាតំបន់ផ្តោតសំខាន់ទៅលើវប្បធម៌ក្នុងអំឡុងទសវត្សទី៦០។ អគារនេះធ្លាប់បានឆេះក្នុងឆ្នាំ១៩៩៤ ហើយត្រូវបានវាយកម្ទេចចោលទាំងស្រុងក្នុងឆ្នាំ២០០៨។ (នូវ ពៅលក្ខិណា/VOA)

ទិដ្ឋភាពបរិវេណវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៧។ អគារសិក្សានេះជាស្នាដៃស្ថាបត្យកម្មរបស់លោក វណ្ណ មូលីវណ្ណ ដែលដើមឡើយជាមហាវិទ្យាល័យហ្វឹកហ្វឺនគ្រូបង្រៀន សម្រាប់និស្សិត ចាប់ផ្តើមសាងសង់ក្នុងឆ្នាំ១៩៦៥។ (នូវ ពៅលក្ខិណា/VOA)
ទិដ្ឋភាពទូទៅនៅតំបន់បុរី១០០ខ្នង ក្នុងសង្កាត់ទឹកថ្លា ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៧។ បុរី១០០ខ្នង ដើមឡើយជាគម្រោងឯកជននៃសំណង់លំនៅឋាន សម្រាប់បុគ្គលិកធនាគារជាតិនៃកម្ពុជាពីឆ្នាំ១៩៦៥ ដល់១៩៦៧។ (នូវ ពៅលក្ខិណា/VOA)

ទិដ្ឋភាពទូទៅនៅតំបន់បុរី១០០ខ្នង ក្នុងសង្កាត់ទឹកថ្លា ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៧។ បុរី១០០ខ្នង ដើមឡើយជាគម្រោងឯកជននៃសំណង់លំនៅឋាន សម្រាប់បុគ្គលិកធនាគារជាតិនៃកម្ពុជាពីឆ្នាំ១៩៦៥ ដល់១៩៦៧។ (ខាន់ សុគុំមនោ/VOA)
ផ្ទះលោក វណ្ណ មូលីវណ្ណ ដែលស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប ក្រុងសៀមរាប កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥។ លោក វណ្ណ មូលីវណ្ណ ទទួលបានភាពល្បីល្បាញដោយសារ លោកជាស្ថាបត្យករខ្មែរម្នាក់ ដែលបានគូរប្លង់សំណង់អគារដ៏ស្រស់ស្អាតជាច្រើន កាលពីសម័យសង្គមរាស្រ្តនិយម (១៩៥៥-១៩៧០)។ (នូវ ពៅលក្ខិណា/VOA)