រូបភាពជុំវិញពិភពលោក ០៧ មេសា ២០១៩

កម្មករម្នាក់សារេគោមដើម្បីរៀបចំពិធីបុណ្យពុទ្ធសាសនាមួយនៅវិហារ Joyce នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel លេងបាល់មួយ ដែលសហព័ន្ធកីឡាបាល់គប់អាល្លឺម៉ង់ផ្តល់ឲ្យលោកស្រីនៅវិមានរដ្ឋាភិបាលក្នុងក្រុងប៊ែរឡាំង។

ប្រធានាធិបតីរវ៉ាន់ដាលោក Paul Kagame និងភរិយាលោកស្រី Jeanette Kagame (ខាងឆ្វេង) ដឹកនាំការដើរក្បួនមួយក្រោមឈ្មោះថា «Walk to Remember» ដោយមានអមជាមួយនឹងថ្នាក់ដឹកនាំផ្សេងទៀតមកពីប្រទេសអេត្យូពី ប៊ែលហ្ស៊ិក បារាំង និងកាណាដា។ ការដើរក្បួននេះគឺចេញពីអាគាររដ្ឋាភិបាលទៅកាន់កីឡាដ្ឋាន Amahoro នៅក្រុងឃីហ្គាលី កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩។

ផ្កាសមុទ្រមួយ ដែលគេឲ្យឈ្មោះថា «A basket star» ត្រូវថតបាននៅជិតក្រុង La Ciotat ភាគខាងត្បូងប្រទេសបារាំង។
អ្នកចូលរួមប្រកួតការរត់ម៉ារ៉ាតុងលើវាលខ្សាច់ ដំណាក់កាលទីពីរ ដែលធ្វើឡើងរវាងក្រុង Tisserdimine និងក្រុង Kourci Dial Zaid នៅតំបន់វាលខ្សាច់សាហារ៉ា ក្នុងប្រទេសម៉ារុក។
យន្តហោះមួយហោះពីលើកំពង់ផែ Panama Bay នៅប្រទេសប៉ាណាម៉ាអំឡុងពេលព្រះអាទិត្យរះ។
ក្រុមចម្រៀង Dan + Shay ឈរថត បន្ទាប់ពីទទួលបានពានរង្វាន់នៅក្នុងកម្មវិធី្របគល់ពានរង្វាន់ផ្នែកតន្រ្តី 54th Academy of Country Music Awards នៅក្រុងឡាស វេហ្គាស រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩។
កុមារម្នាក់ចូលរួមក្នុងការប្រកួតបែបកំប្លុកកំប្លែង «Californication 9.0» នៅក្រុង Lahoyskប្រទេសបេឡារុស កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩។
កុមារម្នាក់ជិះកង់តាមបណ្តោយបឹងក្នុងឧទ្យាន Athalassas Park នៅក្រុង Nicosia ប្រទេសស៊ីប កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩។
ក្រុមតន្រ្តីមួយក្រុមលេងភ្លេងនៅជិតរបងព្រំដែននៅក្រុង Tijuana ប្រទេសម៉ិចស៊ិក កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩។