រូបភាពជុំវិញពិភពលោក ០៦ មេសា ២០២០
ស្រ្តីពាក់ម៉ាសការពារវីរុសកូរ៉ូណាចូលលេងសួនផ្កាមួយនៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
អ្នកជិះកង់គយគន់ជើងមេឃអំឡុងពេលរង់ចាំថ្ងៃរះនៅក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់។
ពលរដ្ឋទទួលការបាញ់សម្លាប់មេរោគមុនពេលចូលផ្សារមួយ ខណៈអាជ្ញាធរចាត់វិធានការទប់ទល់ការរីករាលដាលជំងឺកូវីដ១៩ នៅក្រុង Tirana ប្រទេសអាល់ប៉ានី។
ទស្សនីយភាពអគារស្នាក់នៅ និងអគារពាណិជ្ជកម្មជិតទន្លេយ៉ាងសេ នៅក្រុងវូហាន ខេត្តហ៊ូបី ប្រទេសចិន។
ពលរដ្ឋតវ៉ា បន្ទាប់ពីបំផ្លាញកន្លែងសម្រាកព្យាបាលបណ្តោះអាសន្នមួយសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដោយពួកគេនិយាយថា ស្ថិតនៅជិតសហគមន៍ពេក នៅក្រុង Abidjan ប្រទេសកូតឌីវ័រ។
វេជ្ជបណ្ឌិតជនជាតិអ៊ីតាលីអ្នកស្រី Cecilia Bartalena អាយុ៣៥ឆ្នាំ សម្រាក បន្ទាប់ពីមកដល់ផ្ទះវិញពីការធ្វើការអស់រយៈពេលជាច្រើនម៉ោងក្នុងបន្ទប់សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ Cisanello។ ស្វាមីរបស់អ្នកស្រី លោក Lorenzo Marianelli ដែលជាតន្រ្តីករ ជាអ្នកថតរូបនេះ នៅក្រុង Pisa ប្រទេសអ៊ីតាលី។
ប៉ូលិសចាប់ឃុំខ្លួនវេជ្ជបណ្ឌិត ដែលទាមទារឲ្យមានកន្លែងស្នាក់នៅ និងគ្រឿងសម្ភារៈផ្សេងៗ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្រុង Quetta ប្រទេសប៉ាគីស្ថាន។
កូនខ្លាទើបនឹងកើតមួយនៅកន្លែងសង្រ្គោះសត្វព្រៃ «Africa Bio Zoo» ក្នុងក្រុង Cordoba រដ្ឋ Veracruz ប្រទេសម៉ិចស៊ិក កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០។
ពលរដ្ឋចំណាកស្រុកពីមីយ៉ាន់ម៉ាធ្វើការដុសលាងឲ្យដំរីនៅជំរំដំរីមួយ ដែលបានបិទ ដើម្បីការពារការរាលដាលវីរុសកូរ៉ូណា នៅខេត្ត Kanchanaburi ប្រទេសថៃ។
ពលរដ្ឋបីនាក់កំពុងអង្គុយមើលសុន្ទរកថាទៅកាន់ជនរួមជាតិរបស់ព្រះមហាក្សត្រី Elizabeth II នៅក្រុង Henton ប្រទេសអង់គ្លេស កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០។
រថយន្តតាក់ស៊ីមួយបើកបរលើផ្លូវល្បឿនលឿនដែលជាទូទៅមានការស្ទះចរាចរណ៍នៅក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ក្រុងឌូបៃចាត់វិធានការរឹតត្បិតការដើរហើររយៈពេល ២៤ម៉ោង ដោយសារការរីករាលដាលវីរុសកូរ៉ូណា។
សុនខនៅក្នុងកន្លែងសង្រ្គោះ Auntie Ju's នៅជាយក្រុងបាងកក ដែលមានសុនខអានាថាជាង ១៥០០ ក្បាលរស់នៅ។