រូបភាព​ជុំវិញ​ពិភពលោក ០៤​ មេសា ២០១៦

អ្នកភូមិ​ជន​ជាតិប៉ាគីស្ថានដើរ​កាត់​ផ្លូវ​លិចទឹក​បន្ទាប់​ពី ភ្លៀង​ដ៏​ធំ​មួយ​នៅ​ជាយ​ក្រុង​ Peshawar។​ ក្រុម​មន្ត្រី​បាន​និយាយ​ថា​ទឹកជំនន់​ដែល​បង្ករ​ដោយ​ភ្លៀង​ធំៗ​ជា​ច្រើន​បាន​សម្លាប់​មនុស្ស​ជាង​១០​​នាក់​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ប៉ាគីស្ថាន។​

អ្នក​ថ្មើរ​ជើង​ម្នាក់​ដើរ​កាត់​ព្រិល​ក្នុង​ទីក្រុង​ Albany នៃបុរី​ញូវយ៉ក​។​ អាកាស​ធាតុ​ត្រជាក់​នៃ​ដើមនិទាឃ​រដូវ​កំពុង​នាំ​យក​ព្រិល​និង​ខ្យល់​ធ្លាក់​ខ្លាំង​ទៅ​កាន់ភាគ​ឥសាន​បន្ទាប់​ពី​តំបន់​នេះ​បាន​ជួប​នឹង​រដូវ​រងារ​ដែល​មិន​សូវ​ត្រជាក់​បំផុតក្នុង​កំណត់​ត្រា។​

ផ្ទាំង​រូបភាព​បោះ​ឆ្នោត​ជា​ច្រើននៃ​បេក្ខជន​ចំនួន​ ៣៧៦នាក់​សម្រាប់​មជ្ឈមណ្ឌល​បោះ​ឆ្នោត​សេអ៊ូល​ក្នុង​ការ​បោះ​ឆ្នោត​ទូទៅ​ ​ថ្ងៃ​ទី ១៣ មេសា ត្រូវ​បាន​គេ​ព្យួរ​លើ​ព្រែក​ Cheonggye ក្រុង​សេអ៊ូល​ កូរ៉េខាង​ត្បូង។​
 

ផ្កាទូលីប​ក្រហម​ព័ទ្ធជុំវិញ​ដោយ​ផ្កា​ព៌ណ​លឿង​ជាច្រើន​ក្នុង​ឧទ្យាន​មួយ​នៅ​ទីក្រុង​ឡុងដ៏។​

អ្នក​នេសាទ​ម្នាក់​សែង​ត្រី​ Sailfish លើ​ក្បាល​របស់គាត់​ទៅ​រក​ផ្សារ​ត្រី​ក្នុង​ស្រុក Hamarweyne ក្បែរ​ផែរ​ទីក្រុង​ Mogadishu ប្រទេស​សូម៉ាលី។​

អ្នក​ជិះ​ទូក​អុំលើ​ទន្លេ Potomac បាន​ឈប់​ដើម្បី​មើល​ព្រះអាទិត្យលិច​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃ​ទី​០៣ មេសា ២០១៦។

អ្នក​ពន្លត់​ភ្លើង​ជនជាតិ​បារាំង​ពាក់​ឈុត​ការពារ​សារធាតុ​គីមី​ ចូល​រួម​ក្នុង​ការ​អនុវត្ត​ការវាយ​ប្រហារ​ដោយ​សារធាតុគីមី​សាកល្បងនៅ​ឯកីឡា​ដ្ឋាន​ Geooffroy Guichard ក្នុង​ទី​ក្រុង​ Saint Etienne ដើម្បី​រៀបចំ​​​វិធានការ​សន្តិសុខ​ សម្រាប់​កា​ប្រកួត​ជម្រើស​ជើង​ឯក​អឺរ៉ុប​​​ UEFA ២០១៦។

អាប់​នា​ពេល​ព្រឹក​ព្រលឹម​បាន​គ្របដណ្តប់​លើ​ជំរុំ​បណ្តោះ​អាសន្ន​ឯភាគ​ខាងជើង​ព្រំ​ប្រទល់​ប្រទេស​ក្រិក​ ភូមិ Idomeni។

អ្នក​ស្រី​​ Dolly Parton ទទួល​ពាន​រង្វាន់​​ Tex Ritter ពី​ Katy Perry ដែល​ជា​អ្នក​ប្រកាស​ (ស្តាំ) នៅ​ឯពិធី​ប្រគល់​ពាន​រង្វាន់​តន្រី្ត​ជន​បទ​លើកទី​៥១ ក្នុង​ទីក្រុង Las Vegas រដ្ឋ​ Nevada សហរដ្ឋអាមេរិក​ កាលពីថ្ងៃទី០៣ មេសា ២០១៦។

ទិដ្ឋភាព​ពី​លើ​អាកាស​បង្ហាញ​ពីក្រុម​ប្រជាជន​ដែល​ដុត​លុយ​ក្រដាស​ខណៈដែល​ពួកគេ​អធិស្ឋាន​នៅ​ទី​ស្មសាន​សាធារណៈមួយ​អំឡុង​ពេលបុណ្យ​​ឆេងម៉េង​ ឬហៅ​ថា​បុណ្យ​សម្អាតផ្នូរ​ ក្នុង​ស្រុក​ Fuzhou ខេត្ត Jiangxi ប្រទេស​ចិន។​