រូបភាព​ជុំវិញ​ពិភពលោក ៣០ មេសា​ ២០១៩

រូប​ភាព​រួម​បញ្ចូលគ្នា​មួយបង្ហាញ​ពី​បាតុករ​ប្រឆាំង​ម្នាក់​ត្រូវ​បាន​រថយន្តរបស់​ទាហាន​ជាតិ​វ៉េណេស៊ុយអេឡា​មួយ​បុក​នៅ​លើ​ផ្លូវ​ក្បែរ​បន្ទាយអាកាស Generalisimo Francisco de Miranda «La Carlota» ក្នុង​ទីក្រុង​ការ៉ាកាស។
 

មេដឹកនាំ​គណបក្ស​ប្រឆាំង​វ៉េណេស៊ុយអេឡា​លោក Juan Guaido (ឆ្វេង) ដែល​ត្រូវ​បាន​ប្រជាជាតិ​ជាច្រើន​ទទួល​ស្គាល់ជា​អ្នកដឹក​នាំ​ប្រទេ​ស​នេះ​នឹង​ដៃគូ​ប្រឆាំង​ម្នាក់ទៀត​គឺលោក Leopoldo Lopez ថ្លែង​ទៅកាន់​អ្នកគាំទ្រ​ក្នុង​រដ្ឋធានី​ការ៉ាកាស។ លោក Lopez ដែល​ត្រូវ​បាន​ដាក់ឃុំក្នុង​ផ្ទះ​ដោយ​ប្រធានាធិបតី​ Nicolas Maduro ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ដោយទាហាន​ដែលគាំទ្រ Guaido។
 
 

ព្រះចៅអធិរាជជប៉ុន Akihito ដើរ​សម្រាប់​បុណ្យ​សាសនា Taiirei-Tojitsu-Kashikodokoro-Omae-no-gi ដែលត្រូវ​បាន​ប្រារព្ធ​ឡើង​ដើម្បី​អធិរាជ​ដាក់រាជ​នៅ​រាជវាំង​ Imperial Palace ក្នុង​ទីក្រុង​តូក្យូ។
 

រថភ្លើង​បើក​កាត់​ចម្ការ​គ្រាប់ធញ្ញជាតិ​ក្នុង​ទីក្រុង Lemmie ប្រទេស​អាល្លឺម៉ង់។
 

ទាហាន​វ៉េណេស៊ុយអេឡាចូលរួម​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង Juan Guaido ក្នុង​យុទ្ធនាការ​ឃោសនា​របស់​លោក​ដើម្បី​ផ្តួល​រដ្ឋាភិបាល​របស់ Nicolas Maduro ក្នុង​ទីក្រុង​ការ៉ាកាស​ប្រទេស​វ៉េណាស៊ុយអេឡា។
 

មន្រ្តី​ព្រៃឈើ​ឥណ្ឌា​និង​ប៉ូលិស​ដេញ​តាម​ដំរី​ព្រៃមួយនៅ​តំបន់ Hengrabari ក្នុង​ទីក្រុង​ Guwahati។
 

ប៉ូលិស​កូបកម្ម​ហុងឌូរ៉ាស ប្រើរបាំង​ការពារ​ខ្លួន​អំឡុង​ការ​ប៉ះទង្គិច​ជាមួយ​សិស្ស​នៃ​សាកល​វិទ្យាល័យ​ស្វយ័ត​ជាតិ​ហុងឌូរ៉ាស​និង​គ្រូបឋមសិក្សា​ដែល​កំពុង​បាតុកម្ម​ប្រឆាំង​នឹង​ការ​អនុម័ត​ច្បាប់​អប់រំ​និង​សុខភាព​នៅ​សភា Honduran Congress ក្នុង​ទីក្រុង Tegucigalpa កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០១៩។
 

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​អតីតអនុ​ប្រធានាធិបតី​ Joe Biden ចាប់ដៃ​ជាមួយ​ភរិយា​លោក​ឈ្មោះ Jill ខណៈដែល​លោក​បាន​មក​ថ្លែង​ទៅកាន់​សហជីព​កម្មករ​នៅ​សាល Teamsters Local 249 អំឡុង​កម្មវិធី​លេច​មុខ​ជាសាធារណៈដំបូង​តាំង​ពី​លោក​បាន​ប្រកាស​ឈរឈ្មោះ​ជាប្រធានាធិបតី​សម្រាប់​ឆ្នាំ​២០២០ក្នុង​ទីក្រុង​ Pittsburgh រដ្ឋ Pennsylvania កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០១៩។